ប្រធានាធិបតីអាមេរិកលោក Donald Trump វិលត្រឡប់មកធ្វើការឡើងវិញក្រោយរយៈពេលទទួលការព្យាបាលជំងឺកូវីដ ១៩
(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា ប្រធានាធិបតីអាមេរិកលោក Donald Trump បានវិលត្រឡប់មកធ្វើការឡើងវិញក្រោយរយៈពេលទទួលការព្យាបាលជំងឺកូវីដ ១៩។
ប្រធានាធិបតីអាមេរិកលោក Donald Trump |
លោក Sean Conley វេជ្ជបណ្ឌិតរបស់ប្រធានាធិបតី លោក លោក Donald Trump ក្នុងថ្ងៃដដែលបានប្រកាសថា លោក Donald Trump មិននៅសល់រោគសញ្ញាអ្វីក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ហើយលោកក៏មិនកើតគ្រុនក្តៅក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នាឡើយ។ យោងតាមអ្នកនាំពាក្យសេតវិមាននៅថ្ងៃទី ៧ ខែតុលាថា លោកប្រធានាធិបតី Donald Trump បានវិលត្រឡប់មកធ្វើការឡើងវិញ ហើយលោកក៏ត្រូវបានគេរាយការណ៍អំពីការចរចារស្ដីពីកញ្ចប់ថវិកាបន្ថែមក៏ដូចជាស្ថានភាពព្យុះ Delta ផងដែរ៕