ប្រធានាធិបតីអាមេរិក Donald Trump ប្រកាសបញ្ឈប់ការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក (WHO)

(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសឈប់ផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងបានរិះគន់ទៅលើអង្គការនេះក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត Covid-19 ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃរបស់ក្រុមការងារទទួលបន្ទុកការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត Covid-19 របស់សេតវិមាន លោក Donald Trump បានចេញសេចក្តីប្រកាសដូចពោលខាងលើនេះ។ ម្យ៉ាងវិញទៀត លោក Trump ក៏បានចំណាយពេលវេលាភាគច្រើនដើម្បីរិះគន់ទៅលើអង្គការនេះក្នុងការទប់ស្កាត់ជម្ងឺ Covid-19 មុនពេលជំងឺនេះផ្ទុះឡើងនៅទូទាំងពិភពលោកផងដែរ។

ទន្ទឹមនឹងនេះ លោក Trump បានរិះគន់ការដែល WHO ប្រឆាំងជំទាស់ចំពោះការដាក់កំរិតនៃការធ្វើដំណើរទៅវិញទៅមលជាមួយប្រទេសចិន ហើយបានអះអាងថាការសម្រេចចិត្តនេះបណ្តាលឱ្យជំងឺនេះរីករាលដាលយ៉ាងធំទូលាយ និងធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ