ប្រធានរដ្ឋលោក Tran Dai Quang៖ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត An Giang ឲ្យទទួលបានកំណើនស្មើរនឹងកម្រិតជាមធ្យមនៃប្រទេសទាំងមូល

(VOVWORLD) - នាថ្ងៃទី១៩ ខែសីហា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុម ការងារមជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិខេត្ត An Giang ភាគខាងត្បូងវៀតណាម។
ប្រធានរដ្ឋលោក Tran Dai Quang៖ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត An Giang ឲ្យទទួលបានកំណើនស្មើរនឹងកម្រិតជាមធ្យមនៃប្រទេសទាំងមូល - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបធ្វើការ

ជួបធ្វើការជាមួយបក្សភាគខេត្ត An Giang លោក Tran Dai Quang បានស្នើ ឲ្យខេត្ត An Giang ចលនានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពកម្លាំង នៅក្នុងនិងក្រៅតំបន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានលឿននិងប្រកបដោយ ចីរភាព ព្រមទាំងផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមណ្ឌល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកសាងជនបទថ្មីផងដែរ។ រួមជាមួយគ្នានោះ ខេត្ត An Giang ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនលើ វិស័យកសិកម្ម ជំរុញការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងវិស័យកសិកម្ម មានគោល នយោបាយលើកទឹកចិត្តគាំទ្រសហគ្រាសដែលបណ្ដាក់ទុនចូលមកវិស័យរក្សា កែច្នៃកសិផល ជាដើម។

        លោកប្រធានរដ្ឋ ក៏ស្នើឲ្យខេត្ត An Giang បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលនយោបាយនាំទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ បង្កើតបរិយាកាសទេសចរណ៍ដ៏ស្អាតស្អំ រួសរាយរាក់ទាក់គួរឲ្យទាក់ទាញចំពោះ ភ្ញៀវទេសចរ។

        ទន្ទឹមនឹងនោះ ខេត្ត An Giang ក៏ត្រូវផ្តោតសំខាន់ទៅលើការកសាងកង កម្លាំងប្រដាប់អាវុធឲ្យបានរឹងមាំលើគ្រប់វិស័យ អនុវត្តន៍ល្អការងារការពារអធិប តេយ្យភាព សន្តិសុខព្រំដែនជាតិ ព្រមទាំងលើកស្ទួយប្រសិទ្ធភាពនៃសកម្មភាព កិច្ចការបរទេសជាមួយខេត្តក្រុងនានានៃប្រទេសដែលមានខ្សែព្រំដែនរួម រួម ចំណែកកសាងខ្សែព្រំដែនដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបតិ្តការ និងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ