ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ឡាវលោក Somsavat Lengsavat

ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ឡាវលោក Somsavat Lengsavat - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ឡាវលោក Somsavat Lengsavat


(VOVworld)-នាថ្ងៃទី២៨មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានអញ្ជើញទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីឡាវ
លោក Somsavat Lengsavat ដែលកំពុងបំពាញទស្សនកិច្ចការងារនៅវៀតណាម​។
នៅទីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់នូវលទ្ធផលសហប្រតិបត្តិ ការលើវិស័យកិច្ចការបរទេសរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។​លោក ប្រធានរដ្ឋបានស្នើរឲ្យស្ថាប័ននៃប្រទេសទាំងពីរ បន្តអនុវត្តជាក់ស្តែងចំពោះរាល់ កិច្ចសន្យាជាន់ខ្ពស់និងផ្សព្វផ្សាយនូវទស្សនបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃ
បក្ស ទាំងពីរឲ្យចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

        រីឯឧបនាយករដ្ឋមន្ត្រីឡាវលោក Somsavat Lengsavat បានស្នើរ ឲ្យភាគី
ទាំងពីរបន្តផ្លាស់ប្តូរលើយន្តការសហប្រតិបត្តិការ បង្ករលក្ខណៈងាយស្រួល
សម្រាប់ក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរបង្កើនការរួមសហការ។ លោក
ឧបនាយករដ្ឋមន្ត្រីឡាវក៏បានចែករំលែកជាមួយអង្គភាពអាជីវកម្មវៀតណាម
ដែលកំពុងជួបការលំបាកក្នុងការវិនិយោគនៅឡាវគឺដោយសារតម្លៃទីផ្សារ
មិនស្ថិរភាព ឧបនាយករដ្ឋមន្ត្រីឡាវបានឯកភាពថា នឹងមានការផ្លាស់ប្តូរមតិ
រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរសម្រាប់ដោះស្រាយការរាល់បញ្ហាជំពាក់
ជំពិនជាបន្ទាន់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ