ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល
|
ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល(http://thanhtra.com.vn/) |
(VOV)_ជំរុញខ្លាំងថែមទៀតតួនាទីរបស់អធិការ ដើម្បីលើកកំពស់ប្រសិទ្ធិភាព
លទ្ធភាពគ្រប់គ្រងរដ្ឋរួមចំណែកបង្កា ប្រយុទ្ធប្រឆាំងនឹងអំពើពូករលួយ អសកម្ម
ប្រកបដោយប្រសិទ្ធិភាព។ នេះគឺជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ក្នុងជំនួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល នាថ្ងៃទី ១០
ធ្នូ នៅរដ្ឋធានីហាណូយ។ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖
“ មុនបង្អស់ ការធ្វើអធិការគឺដើម្បីបង្កើនប្រសិទ្ធិភាពនិងសមត្ថភាពគ្រប់គ្រង
រដ្ឋ។ ប៉ុន្តែ បណ្ដាការរួមវិភាគទានចូលក្នុងការបង្កើន ជំនះពុះពារលើរាល់ភាព អន់ ខ្សោយក្នុងប្រព័ន្ធការគ្រប់គ្រងរដ្ឋគឺមិនទាន់ច្រើននៅឡើយ។ ពេលដែលអធិការកិច្ច រកឃើញបណ្ដារឿងហេតុនេះ គឺត្រូវបានដោះស្រាយជាដាច់ខាត ដើម្បីជំនះពុះពារ មានការផ្លាស់ប្តូរភ្លាម។”
ស្រុះចិត្តគំនិតចំពោះសំណូមពរអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ផ្នែក ប្រធាន
រដ្ឋ Truong Tan Sang បានចាត់ទុកថា៖ ផ្នែកអធិការដើរតួនាទីដ៏សែនសំខាន់ ក្នុងការ លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋ និងបង្កប្រឆាំងអំពើពុករលួយ…។ល៕