ប្រធានរដ្ឋវៀតណាមប្រគល់ភារកិច្ចជូនឯកអគ្គរដ្ឋទូតវៀតណាម​ដែល​ទទួល​បេសកកម្ម​នៅបរទេស

(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានប្រគល់សេចក្ដីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតអាណត្តិ ២០២១-២០២៤ ប្រចាំនៅតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលជូនឯកអគ្គរដ្ឋទូតចំនួន ៨ រូប។ បន្ទាប់មក លោកប្រធានរដ្ឋបានទទួលជួប និងប្រគល់ភារកិច្ចជូនបណ្ដាឯកអគ្គរដ្ឋទូត។
ប្រធានរដ្ឋវៀតណាមប្រគល់ភារកិច្ចជូនឯកអគ្គរដ្ឋទូតវៀតណាម​ដែល​ទទួល​បេសកកម្ម​នៅបរទេស - ảnh 1ប្រធានរដ្ឋវៀតណាមប្រគល់ភារកិច្ចជូនឯកអគ្គរដ្ឋទូតវៀតណាមដែលទទួលបេសកកម្មនៅបរទេស

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះបណ្ដាឯកអគ្គរដ្ឋទូតដែលត្រូវបានបក្ស និងរដ្ឋជឿទុកចិត្តប្រគល់ភារកិច្ចនៅបណ្ដាប្រទេសអឺរ៉ុប។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាកិត្តិយសដ៏ធំធេងប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចដ៏ត្រចះត្រចង់ ដែលបក្ស រដ្ឋ និងប្រជាជនជឿទុកចិត្តប្រគល់ជូនបណ្ដាឯកអគ្គរដ្ឋទូតទៀតផង។ លោក ប្រធានរដ្ឋបានសង្កតធ្ងន់ថា ភារកិច្ចអាទិភាពចម្បង ដែលបណ្ដាឯកអគ្គរដ្ឋទូតចាំបាច់ត្រូវចូលរួមអនុវត្តន៍គឺអភិវឌ្ឍន៍សេដ្ឋកិច្ច កៀរគរប្រភពធនធាននៅក្នុងនិងក្រៅប្រទេសទាំងអស់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ និងអនុវត្តបនីយកម្មបំណងប្រាថ្នាសន្តិភាព។

លោកប្រធានរដ្ឋបានក្រើនរំលឹកដល់បណ្ដាឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងបន្តអនុវត្តន៍ល្អការងារចំពោះជនវៀតណាមនៅឯបរទេស កៀរគរប្រភពធនធានរបស់ប្រជាអាណិកជនរួមវិភាគទានកសាងប្រទេសជាតិ ក៏ដូចជាថែរក្សា និងពង្រីកវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ