|
ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តី Bashkotostan
លោក R.Kh.Mardanov |
(VOVworld) - នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីរដ្ឋអំណាច Bashkotostan
ចំណុះរុស្ស៊ីលោក R.Kh. Mardanov ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នា
រសៀលថ្ងៃទី១០ មករា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន លើកច្បាស់
ថា វៀតណាមជានិច្ចកាលគោរពនិងផ្ដល់អាទិភាពសំរាប់កិច្ចសហ ប្រតិបត្តិការលើ
គ្រប់វិស័យជាមួយរុស្ស៊ី ក្នុងនោះមានកិច្ចសហប្រតិបត្តិផ្ទាល់រវាង តំបន់នានានៃ
ប្រទេសទាំងពីរ។នេះជាទិសដៅសហប្រតិបត្តិការដែលមានសក្ដានុភាពជាច្រើន
ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។លោក Tran Dai Quang សំដែង គោលបំណងថា
សហគ្រាសរុស្ស៊ីក៏ដូចជាសហគ្រាស Bashkotostan បន្តដំណើ ការគំរោងការណ៍
វិនិយោគថ្មីនៅវៀតណាម ហើយត្រៀមខ្លួនជាស្រេចបង្ក លក្ខណៈងាយស្រួល
សំរាប់សកម្មភាពវិនិយោគដោយស្ថិរភាពនិងយូរអង្វែងនៅវៀតណាមផងដែរ។
ស្វាគមន៍ការដែល Bashkotostan និងខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀត
ណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងកម្មវិធីធ្វើសកម្ម
ភាពនោះ ប្រធានរដ្ឋលោក Tran Dai Quang បានសំដែង ជំនឿជាក់ថា កិច្ចសហ
ប្រតិបតិ្តការរវាងតំបន់ទាំងពីរនឹងនាំមកនូវប្រសិទ្ធិភាព ជាក់ស្ដែង។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តី Bashkotostan លោក R.Kh.Mardanov ឲ្យដឹងថា
Bashkotostan មានគោលបំណងបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការ ជា
មួយវៀតណាមលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនិងកសិកម្ម៕