VOV- បន្តដំណើរបំពេញការងារនៅខេត្ត Phu Tho នាព្រឹកថ្ងៃទី៣មិថុនា
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ចើញមកសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាលកងពូលតូចជើងអាកាសលេខ២៩៧
ចំណុះយោធភូមិភូមិលេខ២។ ធ្វើការជាមួយថ្នាក់ដឹកនាំយោធភូមិភូមិលេខ២
ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់
កំលាំងប្រដាប់អាវុធយោធភូមិភូមិដែលបានរួមជាមួយគណៈកម្មាធិការបក្ស
រដ្ឋអំណាចដំបន់អនុវត្តការងារសន្តិសុខការពារជាតិ។ ជាមួយកន្លែងភូមិ
សាស្ត្រជាប់នឹងប្រទេសមិត្ត ឡាវនិងចិន ប្រធានរដ្ឋ Truong Tan Sang បានស្នើថាកំលាំងប្រដាប់អាវុធយោធភូមិភូមិត្រូវអនុវត្តល្អកិច្ចការបរទេស ការពារជាតិសំដៅកសាងខ្សែព្រំដែនស្ថិរភាពសន្តិភាពនិងអភិវឌ្ឍន៍។
|
ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី១សំរាប់បក្សភាគរដ្ឋអំណាចនិងប្រជាជនទីក្រុង Viet Tri |
មុននោះ នាយប់ថ្ងៃទី២មិថុនា ប្រធានរដ្ឋ Truong Tan Sangបានអញ្ចើញ
ចូលរួមពិធីរំលឹកខួបលើកទី៥០ទិវាបង្កើតទីក្រុង Viet Tri ខេត្ត Phu Tho
(ទី៤មិថុនា)។ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយស ឯករាជ្យថ្នាក់ទី១សំរាប់បក្សភាគរដ្ឋអំណាចនិងប្រជាជនទីក្រុង Viet Tri ផងដែរ៕