ប្រធានរដ្ឋសភាវៀតណាមទៅទស្សនាមជ្ឈមណ្ឌលប្រឹក្សានីតិបញ្ញត្តិមូលដ្ឋាន Hongqiao ទីក្រុងសៀងហៃ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន (៧-១២ មេសា) នៅព្រឹកថ្ងៃទី ១០ មេសា បន្ទាប់ពីចាកចេញពីទីក្រុងប៉េកាំងទៅកាន់ ទីក្រុងសៀងហៃ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅ ទស្សនាមជ្ឈមណ្ឌលប្រឹក្សានីតិបញ្ញត្តិមូលដ្ឋាន Hongqiao ទីក្រុងសៀងហៃ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលប្រឹក្សានីតិបញ្ញត្តិមូលដ្ឋាន Hongqiao ទីក្រុងសៀងហៃ។ (រូបថត៖ VOV) |
ដោយវាយតម្លៃខ្ពស់ចំពោះគំរូរបស់ប្រទេសចិនក្នុងដំណើរការកសាងច្បាប់ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានមានប្រសាសន៍ថា នីតិបញ្ញត្តិគឺជាមុខងារ មូលដ្ឋានរបស់រដ្ឋសភា ហើយការងារនីតិបញ្ញត្តិគឺដើម្បីបម្រើប្រជាជន និងអាជីវកម្ម។ ដូច្នេះហើយ ច្បាប់ ឬគោលនយោបាយដែលរដ្ឋចេញផ្សាយ ត្រូវតែកើតចេញពីឆន្ទៈ សេចក្តីប្រាថ្នា គំនិត ទឹកចិត្ត និងមនោសញ្ចេតនារបស់ប្រជាជន និងសហគមន៍ អាជីវកម្ម៖
“ក្នុងដំណើរការកសាងច្បាប់ រដ្ឋសភាវៀតណាមមានបាវចនាថា បើចង់ឲ្យច្បាប់ ឈានចូលក្នុងជីវភាព គឺជីវភាពខ្លួនឯងត្រូវតែឆ្លុះបញ្ចាំងនៅក្នុងច្បាប់ជាមុនសិន។ ដូច្នេះ ដំណើរការប្រមូលនិងស្ទង់មតិពីប្រជាពលរដ្ឋ និងអាជីវកម្មមានសារៈសំខាន់ខ្លាំងណាស់”៕