ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី

ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី - ảnh 1
ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមលោកស្រី Nguyen Thi Thanh Hoa ទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី

(VOV)_គណៈប្រតិភូនៃសម្ព័ន្ធសមាគមនារីវៀតណាម ដឹកនាំដោយលោកស្រី
 ​Nguyen Thi Thanh Hoa សមាជិកាគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធាន​សម្ព័ន្ធ​សមា
គម​នារីវៀតណាម ទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី ចាប់ពីថ្ងៃទី៨​ ដល់ថ្ងៃទី១៧
 មិនា។ ​ភាគីអូស្ត្រាលីបានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់
សម្ព័ន្ធសមាគមនារីវៀតណាម ហើយចាត់ទុកនេះគឺជាសកម្មភាពចាប់ផ្តើមអោយ៖
 សប្ដាហ៍ទំនាក់ទំនងវៀតណាម-អូស្ត្រាលី នៅអូស្ត្រាលី​ និងថ្នាក់​កំពូលគឺដំណើរ
ទៅបំពេញទស្សនកិច្ចនៅ​អូស្ត្រាលីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
 Tan  Dung ។ គណៈប្រតិភូ​វៀតណាមមានជំនួបធ្វើការជាមួយ​ក្រសួងការបរទេស
និងពាណិជ្ជកម្មអូស្ត្រាលី។ ​ទន្ទឹម​នឹងនោះ គណៈប្រតិភូក៏ទៅសាកសួរសុខទុក្ខ និង
ជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅទីក្រុង ​Canberra បច្ចុបប្បន្នកម្មអំពី
ស្ថានភាពរបស់ជនវៀតណាម នារីវៀត​ណាមដែល​កំពុង​ធ្វើការនិងសិក្សាររៀន
សូត្រនៅអូស្ត្រាលី និងទទួលបាន​បទពិសោធន៍​ជា​ច្រើន ក្នុងការជំរុញអភិវឌ្ឍន៍
របស់នារី ការធានាសិទ្ធិនារី បង្កាប្រឆាំងអំពើ​ហឹង្សា​ដោយផ្អែកទៅលើមូលដ្ឋានភេទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ