ពង្រឹងសាមគ្គីភាពក្នុងអាស៊ានគឺជាតម្រូវការបរានុម័ត ជាជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលរបស់អាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែតុលា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ រួមជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាននិងដៃគូបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ២៥ និងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧។

មុននោះ នារសៀលថ្ងៃទី៩ ខែតុលា នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានចូលរួមសម័យសន្ទនាជាមួយតំណាងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងយុវជនអាស៊ាន។

ពង្រឹងសាមគ្គីភាពក្នុងអាស៊ានគឺជាតម្រូវការបរានុម័ត ជាជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលរបស់អាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានបានចូលរួមសម័យសន្ទនាជាមួយតំណាងយុវជនអាស៊ាន។ រូបថត៖ VOV

ដោយសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលសេដ្ឋកិច្ចក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ធុរកិច្ច និងស្វាគមន៍ចំពោះប្រធានបទ “ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល” ក្នុងឆ្នាំ២០២៥ របស់ប្រធានអាស៊ាន-BAC ម៉ាឡេស៊ី។ លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ បានស្នើថា អាស៊ាន-BAC បង្កើនការចូលរួមក្នុងការដោះស្រាយបញ្ហាធំៗក្នុងតំបន់ ដូចជា បម្រែបម្រួលអាកាសធាតុ បរិស្ថាន ភាពចាស់ជរានៃចំនួនប្រជាជន ការថយចុះនៃធនធាន និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។

ក្នុងសម័យសន្ទនាជាមួយយុវជន វៀតណាមបានស្នើចំណុចត្រួសត្រាយចំនួនបីក្នុងការសម្របខ្លួនទៅនឹងនិន្នាការសកលថ្មីដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាសង្គមក្នុងតំបន់ និងស្នើចេញគំនិតទម្លុះទម្លាយក្នុងគោលដៅ កសាងសហគមន៍អាស៊ាននាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ