ពិធីប្រគល់រង្វាន់អូស្ការឆ្នាំ ២០២១
(VOVWORLD) - ពិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ ២០២១ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែមេសានៅទីក្រុង Los Angeles (សហរដ្ឋអាមេរិក)។
ខ្សែភាពយន្ត Nomadland បានឈ្នះរង្វាន់ធំនៅអូស្ការ (រូបថត៖ CNN) |
តារាសម្តែងជើងចាស់ លោក Anthony Hopkins ត្រូវបានទទួលពានរង្វាន់អូស្ការ ២០២១ ក្នុងនាមជា “តួរឯកបុរសសម្តែងឆ្នើមបំផុត” នៅ ពេលលោកដើរតួរជាឪពុកដែលបាត់ការចងចាំ នៅក្នុងខ្សែភាពយន្ត “The Father”។ ស្ថិតក្នុងអាយុ ៨៣ ឆ្នាំ លោក Anthony Hopkins បានគូសសញ្ញា ជាប្រវត្តិសាស្ត្រមួយ ក្នុងនាមជាតារាសម្តែង ចំណាស់ជាងគេដែលឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ នេះគឺជាពានរង្វាន់អូស្ការទី ២ របស់លោកនៅក្នុងអាជីពសម្តែងខ្សែភាពយន្ត ដែលអូសបន្លាយរយៈពេល ៦ ទសវត្សន៍។ មុននោះលោកក៏ត្រូវបានគេផ្តល់កិត្តិយសនៅក្នុងប្រភេទខ្សែភាពយន្តនេះ ដោយដើរតួរជាឃាតករ Hannibal Lecber នៅក្នុងខ្សែភាពយន្តភ័យរន្ធត់ “ភាពស្ងៀមស្ងាត់របស់ហ្វូងចៀម” នៅឆ្នាំ ១៩៩១។
ពានរង្វាន់ “តួរឯកសម្តែងស្រីឆ្នើមបំផុត” របស់អូស្ការ ២០២១ បានទៅលោកស្រី Frances McDormand។ នេះជាពានរង្វាន់ទី ៣ ក្នុងអាជីពសម្តែងរបស់តារាអាយុ ៦៣ ឆ្នាំរូបនេះ ហើយក៏ជាពានរង្វាន់ទី ៣ របស់ក្រុមផលិតករភាពយន្ត “Nomadland” ផងដែរ បន្ទាប់ពីទទួលបានពានរង្វាន់ជាពីរប្រភេទ “ភាពយន្តល្អបំផុត” និង “អ្នកដឹកនាំរឿងឆ្នើមបំផុត”។
តារាចម្រៀងស្រីស្បែកខ្មៅ H.E.R. - ឈ្មោះពិត Gabriella Sarmiento Wilson កើតនៅឆ្នាំ ១៩៩៧ បានឈ្នះពានរង្វាន់ “ចម្រៀងតន្ត្រីក្នុងខ្សែភាពយនល្អបំផុត” សម្រាប់បទចម្រៀង“Fight For You” នៅក្នុងរឿង “Judas and the Black Messiah”៕