ពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩)។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលោក ទេព ងន អនុប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីរំលឹកខួប (រូបថត៖ VOV) |
អញ្ជើញចូលរួមពិធីនេះ ចំពោះ ភាគីវៀតណាមគឺមានវត្តមានរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អតីតថ្នាក់ដឹកនាំ បក្ស រដ្ឋ រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម។ ចំណែកឯភាគីកម្ពុជាវិញ លោក ទេព ងន អនុប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គណៈ អធិបតីកិត្តិយសក្រុមប្រឹក្សារណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមពិធីនេះផងដែរ។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc |
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសជិតខាងទាំងពីរវៀតណាមនិងកម្ពុជា ព្រមទាំងជាឱកាសដើម្បីអោយប្រទេសទាំងពីររួមគ្នារំលឹកឡើង វិញនូវប្រវត្តិសាស្ត្រទំនាក់ទំនងសាមគ្គីភាព ស្មាកៀកស្មាជួយឧបត្ថម្ភគ្នាទៅ វិញទៅមកក្នុងរយៈពេលលំបាកលំបិនផងក៏ដូចជារយៈពេលវិបុលភាពសុភ មង្គលទៀតផង។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមាន ប្រសាសន៍ថា៖
“ជ័យជំនះប្រវត្តិសាស្ត្រនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាជ័យជំនះរួមរបស់ ប្រជាជនវៀតណាមនិងកម្ពុជា ក៏ដូចជារបស់មនុស្សលោកជឿនលឿនលើពិភព លោកទៀតផង។ ចំពោះវៀតណាម ជ័យជំនះសង្គ្រាមការពារព្រំដែនភាគ និរតីមាតុភូមិបានអះអាងជាថ្មីម្ដងទៀតនូវឆន្ទៈនិងកម្លាំងមោះមុតរបស់ប្រជាជនវៀតណាម ព្រមទាំងបង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ ទំនាក់ ទំនងជាបងប្អូនរបងភូមិផងជាប់គ្នាប្រពៃណី ការជួយឧបត្ថម្ភដ៏ស្មោះស្ម័គ្រនិងពោរ ពេញទៅដោយមនោសញ្ចេត នារបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ចំពោះប្រជាជនកម្ពុជា ផងដែរ។ ជ័យជំនះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន លុបបំបាត់របបប្រល័យពូជសាសន៍ទាំងស្រុង សង្គ្រោះប្រជាជាតិកម្ពុជាអោយ រស់រានមានជីវិតឡើងវិញ បើកចេញយុគសម័យថ្មី ដោយអភិវឌ្ឍន៍ក្នុងខឿនឯក រាជ្យភាព សេរីភាព សន្តិភាព អព្យាក្រឹត និងវិបុលភាព”។
លោក ទេពងន អនុប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងនៅពិធីរំលឹកខួប |
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនកម្ពុជា លោក ទេពងន អនុប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គណៈអធិបតីកិត្តិយសក្រុមប្រឹក្សា រណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសម្ដែងនូវការដឹងគុណចំពោះ បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀតណាម ដោយមានពលីកម្មដ៏ធំធេង ដើម្បីរំដោះនិងសង្គ្រោះប្រជាជនកម្ពុជារួចផុតពីគ្រោះ ប្រល័យពូជ សាសន៍ដ៏ឃោឃៅព្រៃផ្សៃមុននេះ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាម ដែលបានរួមចំណែកនាំប្រទេសកម្ពុជារីកចម្រើននិងឯកភាពនាសព្វថ្ងៃផងដែរ។ លោក ទេព ងន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាបានរីក ចម្រើនប្រកបដោយស្ថិរភាព ជាពិសេសគឺក្នុងសម័យកាលបច្ចុប្បន្ននេះ។ លោក អញ្ជើញមានប្រសាសន៍ថា៖
“ទំនាក់ទំនងទ្វេភាគីត្រូវបានបង្ហាញតាមរយៈសមិទ្ធផលជាច្រើនលើគ្រប់ វិស័យ ចាប់តាំងពីនយោបាយ យោធា រហូតដល់សេដ្ឋកិច្ច សង្គម វប្បធម៌និងវិទ្យា សាស្ត្រ។ ជាក់ស្ដែងគឺ ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាង ប្រទេសទាំងពីរត្រូវបានជំរុញពីមួយថ្ងៃទៅមួយថ្ងៃ ហើយដំណោះស្រាយចំពោះ បញ្ហាព្រំដែនក៏មានការរីកចម្រើនយ៉ាងខ្លាំងក្លាផងដែរ ជាពិសេសគឺការងារខ័ណ្ឌ សីមាបោះបង្គោលព្រំដែនលើដីគោក ត្រូវបានដោះស្រាយស្ទើរតែទាំងអស់ហើយ ។ រាល់កត្តាទាំងអស់នោះ បានបង្កើតបរិយាកាសរួមដ៏ល្អប្រសើរសម្រាប់ការរក្សា សន្តិភាព ស្ថិរភាព បង្កើនល្បឿនអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ ផងដែរ”។
ទិដ្ឋភាពនៃពិធីរំលឹកខួប |
លោក ទេព ងន បានអះអាងថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងវៀត ណាម ជាមិត្តភក្តិល្អ បងប្អូនល្អ អ្នកជិតខាងល្អនិងដៃគូល្អ។ នាសព្វថ្ងៃ ប្រទេស ទាំងពីរបានឈានចូលទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយមានឯករាជ្យ អធិបតេយ្យ ភាព បូរណភាពដែនដី សន្តិភាព សេរីភាព បោះជំហានទៅមុខដោយការជឿ ជាក់ថា នឹងរួមចំណែកទៅក្នុងសន្តិភាព សន្តិសុខ កិច្ចសហប្រតិបតិ្តការ វិបុលភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់និងលើពិភពលោក៕