ពិធីរំលឹកខួបលើកទី៥០នៃទិវាខេត្ត Long An ទទួលបានកិត្តិនាម “អង់អាចក្លាហានប្រជាជនទាំងមូលវាយសត្រូវ”

(VOVWORLD) -នាព្រឹកថ្ងៃទី១៧កញ្ញា ខេត្ត Long An បានរៀបចំយ៉ាងឧិឡារិកពិធីរំលឹកខួបលើក ទី៥០នៃទិវាខេត្តទទួលបានកិត្តិនាម “អង់អាចក្លាហាន ប្រជាជនទាំងមូលវាយ 
សត្រូវ” ថ្ងៃទី១៧កញ្ញា និងមានកិត្តយសទទួលបានគ្រឿងឥស្សរិយយសឯករាជ្យ ថ្នាក់ទី១ លើកទី២។
ពិធីរំលឹកខួបលើកទី៥០នៃទិវាខេត្ត Long An ទទួលបានកិត្តិនាម “អង់អាចក្លាហានប្រជាជនទាំងមូលវាយសត្រូវ”  - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរូមក្នុងពិធីរំលឹកខួបលើកទី៥០នៃទិវាខេត្ត Long An ទទួលបានកិត្តិនាម “អង់អាចក្លាហាន ប្រជាជនទាំងមូលវាយសត្រូវ” 

នៅក្នុងពិធីនេះ តំណាងចូលរួមបានរំលឹកឡើងវិញនូវប្រវត្តិ សាស្ត្រប្រពៃណីដ៏អង់អាចក្លាហានរបស់ខេត្ត Long An។ ជាពិសេស ក្នុងសង្គ្រាម ប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ ខេត្ត Long An បានរួមវិភាគ ទានទាំង កម្លាំងមនុស្ស ទ្រព្យសម្បត្តិ ទៅក្នុងជ័យជំនះរួមរបស់ប្រជាជាតិទាំងមូល។ អញ្ជើញ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Long An និងមានបំណងថា ខេត្ត Long An នឹងបន្តអភិវឌ្ឍន៍ ក្លាយទៅជាខេត្តសម្បូរ រុងរឿងមួយរបស់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ