ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១៧ ទិវាវៀតណាមចូលរួមអាស៊ាន

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ី អាគ្នេយ៍(អាស៊ាន)និងរាត្រីជួបប្រាស្រ័យវប្បធម៌អាស៊ានរៀបចំដោយក្រសួងការបរ
ទេសវៀតណាមបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៨ សីហា នៅសណ្ឋាគារ រដ្ឋាភិបាល។ ធ្វើជាអាធិបតីពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានឲ្យដឹងថា៖ អាស៊ានកំពុងបន្តពង្រឹងនិងសុក្រឹតលើគ្រប់វិស័យដោយឥតឈប់ឈរដើម្បីសមាគម
បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍កសាងសហគមន៍អាស៊ានរឹងមាំមួយនាឆ្នាំ ២០១៥។ រដ្ឋមន្ត្រីការបេរទេស Pham Binh Minh បានសង្កត់ធ្ងន់ ថា៖ 
“ដោយទិសស្លោក “សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ” ក្នុងកិច្ចសហប្រតិ បត្តិការអាស៊ានវៀតណាមជានិច្ចកាលមោទនៈដោយបានមានការរួមចំណែកសំខាន់ឲ្យ
សមាគមក្នុងរយៈពេល ១៧ ឆ្នាំកន្លងទៅ ពិសេសគឺក្នុងអាណត្តិធ្វើជាប្រធានអាស៊ាននា
ឆ្នាំ ២០១០ ដែលវៀតណមបានបង្កើតឡើងនូវសញ្ញាគូសសម្គាល់ដ៏ល្អប្រសើរ។ វៀត
ណាមអះអាងថា៖កិច្ចសហប្រតិបត្តិការអាស៊ានគឺផ្នែកដ៏សំខាន់មួយក្នុងគោលមាគ៍ារ
កិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុបែប ពហុភាគី ម្ចាស់ការធ្វើសមាហរណកម្ម
តំបន់និងអន្តរជាតិ របស់ខ្លួន”៕

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១៧ ទិវាវៀតណាមចូលរួមអាស៊ាន - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ធ្វើជាអាធិបតីពិធីនេះ (Image: Internet)

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ