ពន្លឿនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម - អាមេរិកសម្រាប់ដំណាក់កាលក្រោយ COVID – 19
(VOVWORLD) - ក្រុមអ្នកជំនាញអាមេរិកនិងវៀតណាមបានធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ អំពីស្ថានភាពទីផ្សារស្បែកជើងអាមេរិក និងវាយតម្លៃលើផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាត COVID – 19 ចំពោះទីផ្សារក៏ដូចជានិន្នាការអភិវឌ្ឍន៍នៃទីផ្សារនាពេលខាងមុខ។
ការនាំចេញស្បែកជើងទៅអាមេរិកនៅត្រីមាសទី ១ ឆ្នាំ ២០២០ នៅតែមានកំណើនវិជ្ជមាន (រូបថត៖ vtv.vn) |
កិច្ចប្រជុំដោះដូរពាណិជ្ជកម្មតាមរយៈប្រព័ន្ធវីដេអូ ស្ដីអំពីការពន្លឿនពាណិជ្ជកម្មស្បែកជើងវៀតណាម - អាមេ រិកក្រោយ COVID – 19 ត្រូវបានស្ថាប័ន មានសមត្ថកិច្ចរបស់វៀត ណាម និងអាមេរិករៀបចំឡើងកាល ពីថ្ងៃទី ២៧ ខែឧសភាសំដៅ ជួយឧបត្ថម្ភសហគ្រាសស្បែកជើង វៀត ណាម ស្វែងយល់ពីស្ថានភាព និន្នាការ និងឱកាសទីផ្សារ រួមទាំងជំរុញការនាំចេញស្បែកជើងទៅកាន់ ទីផ្សារអាមេរិក សម្រាប់ដំណាក់កាលទាំងក្នុងស្ថានភាពជំងឺនិងក្រោយជំងឺរាតត្បាត COVID – 19 ផង។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញអាមេរិកនិងវៀតណាមបានធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ អំពីស្ថានភាពទីផ្សារស្បែកជើងអាមេរិកនិងវាយតម្លៃអំពីផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាត COVID – 19 ទៅលើទីផ្សារ ក៏ដូចជានិន្នាការអភិវឌ្ឍន៍នៃទីផ្សារនាពេលខាងមុខ៕