ពិភពលោកកត់ត្រាមនុស្សជាង ១,៣ លាននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩

(VOVWORLD) - គិតត្រឹមម៉ោង ១ ៖ ៣០ ថ្ងៃទី ១៦ ខែវិច្ឆិកា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សចំនួន ៥២.៨០៤.១៩៤ នាក់បានឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលអោយកើតជំងឺ COVID-១៩ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១.៣២៤ .០២៥ នាក់។
ពិភពលោកកត់ត្រាមនុស្សជាង ១,៣ លាននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ - ảnh 1 ការបញ្ជូនអ្នកជម្ងឺដែលមានជម្ងឺដែលគេសង្ស័យឆ្លងជំងឺកូវីដ១៩ ទៅមន្ទីរពេទ្យនៅកូមមូមការ៉ា ជាយក្រុងម៉ូស្គូប្រទេសរុស្ស៊ីនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ( រូបថត៖ THX / TTXVN)

ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិកដោយមានអ្នកស្លាប់ចំនួន ២៥១.៨៣២ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺសរុប ១១.៣៦៥.០៥២ នាក់។ ឈរនៅក្រោយសហរដ្ឋអាមេរិក គឺប្រទេសឥណ្ឌា ប្រេស៊ីលបារាំង រុស្ស៊ី បារាំង អង់គ្លេស។

នៅអង់គ្លេស នាយករដ្ឋមន្រ្តី Boris Johnson កំពុងដាក់ខ្លួននៅដាច់ដោយឡែកបន្ទាប់ពីមានមនុស្សម្នាក់បានប៉ះពាល់ជាមួយលោក ហើយក៏បានមានលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ។

គួរបញ្ជាក់ថាកាលពីខែមេសាកន្លងមក នាយករដ្ឋមន្រ្តីអង់គ្លេសក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ COVID-១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ