ពិភពលោកកត់ត្រាអ្នកជម្ងឺ COVID-19 ជាង ៣១ លាននាក់

(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមានអ្នកជម្ងឺ COVID-19 ច្រើនជាង ៣១,២ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៩៦៤,៧ ពាន់នាក់។
ពិភពលោកកត់ត្រាអ្នកជម្ងឺ COVID-19 ជាង ៣១ លាននាក់ - ảnh 1 រូបថតឧទារណ៍ (ប្រភព៖ Getty)

សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសចំនួន ៣ ដែលទទួល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការរីករាលដាលនៃជំងឺ COVID-19។ ក្នុងនោះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺជិត ៧ លានករណី ហើយជិត ២០៤.០០០ នាក់បានស្លាប់។

គួរកត់សម្គាល់ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺថ្មីច្រើនជាង ៩២,៦ ពាន់នាក់ និងមានអ្នកស្លាប់ចំនួន ១១៣៣ នាក់នៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ