មជ្ឈដ្ឋានផ្សព្វផ្សាយទ្វីបអឺរ៉ុបវាយតំលៃនូវអត្ថន័យនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាវៀតណាម
|
អគ្គលេខា Nguyen Phu Trong បានដាមកសាកសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton (VOV) |
Vovworld-បណ្ដាញ់ព័ត៌មានទ្វីបអឺរ៉ុប Euro Presse Image នាថ្ងៃទី១០កក្កដាបាន
ចុះផ្សាយអត្ថបទសសេរស្ដីពីដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ អត្ថបទសសេរបានបានសង្កត់ធ្ងន់
ថា ដំណើរទស្សនកិច្ចមានអត្ថន័យនិមិត្តរូបពិសេសពីព្រោះនេះជាលើកដំបូងអ្នក
ប្រមុខបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋ
អាមេរិក។
អត្ថបទកាសែតដកស្រង់ពាក្យរបស់សាស្ត្រចារ្ស Jonathan London នៃមហាវិទ្យាល័យហុងកុង(ចិន)ដែលចុះផ្សាយលើកាសែត Wall Street Journal បាន
និយាយដ៏ច្បាស់ថាព្រឹត្តិការណ៍អ្នកប្រមុខបក្សកុម្មុយនីស្តវៀតណាមទៅបំពេញ
ទស្សនកិច្ចនៅអាមេរិកបានសឲ្យឃើញថាវៀតណាមកំពុងអនុវត្តគោលនយោបាយ
តុល្យភាពយុទ្ធសាស្ត្រ។ ដំណើរទស្សនកិច្ចមិនត្រឹមតែស្ដីពីបញ្ហាយុទ្ធសាស្ត្រប៉ុណ្ណោះ
ទេ ថែមទាំងរួមមនាខ្លឹមសារពាណិជ្ជកម្មសំខាន់ផងដែរ។ នោះគឺការដែលវៀតណាម
និងប្រទេសចំនួន១២ចូលរួមការចរចារលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)
ជាការផ្ដើមគំនិតរបស់អាមេរិកដែលមានអត្ថន័យសំខាន់ពិសេសក្នុងកាលៈទេសៈចិន
បង្កើនកំលាំងទាំងខាងសេដ្ឋកិច្ចនិងតួនាទីយុទ្ធសាស្ត្រនៅអាស៊ី-ប៉ាស៊ីហ្វិក៕