|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon (VOV) |
Vovworld-បន្តសកម្មភាពនៅទីក្រុងញ៉ូវយ៉ក់អាមេរិក នាថ្ងៃទី១០កក្កដា
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមកទស្សនា
ទីស្ដីការអង្គការសហប្រជាជាតិនិងជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការ
សហប្រជាជាតិលោក Ban Ki Moon។
អគ្គលេខា Nguyen Phu Trong បានសម្ដែងនូវការគោរពនិងថ្លែងអំណរគុណ
អំពីទំនាក់ទំនងសហប្រតិបត្តិការជួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលអ.ស.បនិងលោក
អគ្គលេខាធិការបានលៃទុកសំរាប់វៀតណាមក្នុងច្រើនឆ្នាំកន្លងមកពិសេសគឺ
ការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ លោក Nguyen Phu Trong បានអះអាង
ថា វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិជា
និច្ចកាលគាំទ្ររួមដៃជាមួយអ.ស.បដើម្បីពិភពលោកមួយសន្តិភាពនិងអភិវឌ្ឍន៍
ដ៏និរន្តរភាពសំរាប់ជនគ្រប់រូប។
ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.បលោក Ban Ki Moon អគ្គលេខា
Nguyen Phu Trong បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់មួយចំនួនក្នុងនោះមាន
បញ្ហាសមុទ្រខាងកើតផង។ លោក Ban Ki Moon មានបំណង់ភាគីទាក់ទិននានា
សន្ទនាដោះស្រាយដោយសន្តិវិធីរាល់ជំលោះសមស្របនឹងធម្មនុញ្ញអង្គការ
សហប្រជាជាតិនិងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២។
|
លោក Nguyen Phu Trong នៅជំនួបជាមួយប្រធានគណៈបក្សកុម្មុយនីស្តអាមេរិកលោក John Bachtell (VOV) |
មុននោះនៅជំនួបជាមួយប្រធានគណៈបក្សកុម្មុយនីស្តអាមេរិកលោក John
Bachtell នាថ្ងៃទី១០កក្កដាលោក Nguyen Phu Trong សប្បាយរីករាយដោយឃើញថា
ទំនាក់ទំនងជាប្រពៃណីរវាងបក្សទាំងពីរបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ
ក្នុងប៉ុន្មានឆ្នាំកន្លងមក។
នាថ្ងៃទីដដែល អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong
បានជួបសន្ទនាជាមួយដំណាងមិត្តភក្តិឆ្វេងនិយមអាមេរិក។ អគ្គលេខា Nguyen Phu
Trong អះអាងនូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃទំនាក់ទមនងវៀតណាមអាមេរិកនា
ពេលកន្លងទៅបានរួមចំណែកដ៏សែនសំខាន់នៃកំលាំងវឌ្ឍន៍ភាពនៅអាមេរិក។
|
លោកអគ្គលេខា Nguyen Phu Trong បានស្វាគមគោលការណ៍បើកមហាវិទ្យាល័យ Fulbright នៅទីក្រុងហូជីមិញ (VOV) |
នៅជំនួបសន្ទនាជាមួយក្រុមបញ្ញាវ័ន្តមហាវិទ្យាល័យ Havard លោក Nguyen Phu
Trong បានថ្លែងអំនរគុណមហាវិទ្យាល័យ Havard នាពេលកន្លងទៅបានបណ្ដុះ
បណ្ដាលសំរាប់វៀតណាមកម្មាភិបាលជាច្រើនក្នុងនោះមានអ្នកជាច្រើនកាន់ដំណែង
សំខាន់ក្នុងក្បាលម៉ាស៊ីនរដ្ឋ។ លោកអគ្គលេខា Nguyen Phu Trong បានស្វាគមគោលការណ៍បើកមហាវិទ្យាល័យ Fulbright នៅទីក្រុងហូជីមិញពីព្រោះវាឆ្លើយតប
នឹងវិស័យអាទិភាពខ្ពស់របស់វៀតណាម។
“យើងខ្ញុំយល់ព្រមនូវទស្សនៈរបស់បណ្ដាមិត្តគឺយើងកសាងនិងអភិវដ្ឍន៍
មហាវិទ្យាល័យ Fulbright គឺដើម្បីមនុស្សដើម្បីបុព្វហេតុអប់រំបណ្ដុះបណ្ដាល។ប្រសិន
បើអនុវត្តត្រឹមត្រូវការបង្កើតមហាវិទ្យល័យមិនដោយសារចំណេញមានប្រព័ន្ធគ្រប់
គ្រង់បំពាក់ចំនេះដឹងថ្មីសមស្របនឹងសំណូមពររបស់វៀតណាមដោយវិធានការ
ជឿនលឿននិងផ្សាភ្ជាប់នឹងសកម្មភាពជាក់ស្ដែង។ ទិសដៅនេះខ្ញុំយល់ព្រមណាស់។”
នាព្រឹកថ្ងៃទី១០កក្កដាមកសាកសួរសុខតុក្ខគ្រួសារអតីតប្រធានាធិបតីអាមេរិក
លោក Bill Clinton នៅ Kittle House នៅទីក្រុងញ៉ូវយ់ក់ អគ្គលេខា Nguyen Phu Trong
បានថ្លែងអំណរគុណនូវមនោសញ្ចេតនានិងការរួវិភាគទានដ៏សែនសំខាន់របស់អតីត
ប្រធានាធិបតី Clinton និងលោកជំទាវចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ
រវាងវៀតណាមក្នុងអំលុង២០ឆ្នាំកន្លងមក។ លោក Nguyen Phu trong បានជូនពរនិង
វាយតំលៃខ្ពស់សកម្មភាពនៃមូលនិធិ Clinton នៅវៀតណាមក្នុងអំឡុង១០ឆ្នាំកន្លងមក
ពិសេសគឺក្នុងវិស័យថែទាំនិងព្យាបាល HIV/AIDS គ្រុនចាញ់និងជំងឺឆ្លងផ្សេងៗនិង
អះអាងនឹងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីមូលនិធិបន្តសកម្មភាពតាមរយៈនោះ
រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕