មជ្ឈដ្ឋានអ្នកនយោបាយកូរ៉េខាងត្បូងប្រឆាំងជំទាស់បទហាមឃាត់ទេសចររបស់ចិន

មជ្ឈដ្ឋានអ្នកនយោបាយកូរ៉េខាងត្បូងប្រឆាំងជំទាស់បទហាមឃាត់ទេសចររបស់ចិន - ảnh 1
ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn (រូបថត៖TTXVN)

(VOVworld) - គណៈបក្សនយោបាយនានានៅកូរ៉េខាងត្បូងបានឡើងសម្លេង
ប្រឆាំងជំទាស់ការដែលចិនហាមឃាត់ប្រជាពលរដ្ឋទៅទេសចរនៅកូរ៉េខាងត្បូង
ដែលត្រូវបានចាត់ទុកថា ជាសកម្មភាពតបតវិញនូវផែនការអនុវត្តប្រព័ន្ធការពារ
កាំជ្រួច THAAD របស់អាមេរិកនៅដែនដីកូរ៉េខាងត្បូង។នៅកិច្ចប្រជុំពិគ្រោះយោ
បល់ជាន់ខ្ពស់ដែលមានការចូលរួមរបស់ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តី
លោក Hwang Kyo-ahn នាថ្ងៃទី៣ មិនា នោះ ប្រធានគណៈបក្សកូរ៉េខាងត្បូងសេរី
កាន់អំណាចលោក In Myung-jin បានសន្យាថា គណៈបក្សនេះនឹងរួមកម្លាំងជាមួយ
រដ្ឋាភិបាលសំដៅបន្ធូរស្រាលឥទ្ធិពលនៃសកម្មភាពតបតវិញពោលខាងលើ។
គណៈបក្សប្រជាធិបតេយ្យប្រឆាំងក៏បានសំដែងការព្រួយបារម្ភអំពីវិធានការតបត
វិញខាងសេដ្ឋកិច្ចពោលខាងលើ ព្រមទាំងអំពាវនាវឲ្យប៉េកាំងលុបចោលសេចក្ដី
សំរេចនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ