មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនាំយកបុណ្យតេតទៅកាន់ស្រុកព្រំដែនចំនួន ២ នៅខេត្ត Kon Tum
(VOVWORLD) - អនុវត្តសកម្មភាពថែទាំបុណ្យតេតសម្រាប់យុវជន កម្មករ និយោជិត និងជនរួមជាតិភាគតិចក្រីក្រ កាលពីថ្ងៃទី ២៥ ខែមករា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនខេត្ត Kon Tum រៀបចំកម្មវិធី “និទាឃរដូវព្រំដែន - បុណ្យតេតកោះសមុទ្រ” នៅស្រុកព្រំដែនចំនួន ២ គឺ Ia H'Draai និង Sa Anh ។
នៅស្រុកព្រំដែន Ia H'Drai ខេត្ត Kon Tum គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានប្រគល់គំរូប្រកបមុខរបរ ដែលមានតម្លៃ ២ ពាន់លានដុង (ប្រហែល ៨១,២ ពាន់ដុល្លារអាមេរិក) ជួយឧបត្ថម្ភដើមទុនអនុគ្រោះសម្រាប់សមាជិកសហជីពនិងយុវជននៅក្នុងមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រគល់អាហារូបករណ៍ចំនួន ២០ចំណែក ដល់សិស្សក្រីក្ររៀនពូកែ ប្រគល់អំណោយចំនួន ៣០ កញ្ចប់ដល់កម្មករក្រុមហ៊ុនកៅស៊ូ Chu Mo Ray និងក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Sa Thay។
លោក Ngo Van Cuong លេខាមជ្ឈឹមសម្ព័ន្ធយុវជន និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមសម្ព័ន្ធយុវជន បានប្រគល់អាហារូបករណ៍ដល់សិស្សក្រីក្ររៀនពូកែ។ រូបថត៖ Khoa Diem/VOV |
លោក Ngo Van Cuong លេខាមជ្ឈឹមសម្ព័ន្ធយុវជន និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមសម្ព័ន្ធយុវជនបានមានប្រសាសន៍ថា៖ “សកម្មភាពទាំងនេះ សំដៅជួយឧបត្ថម្ភដល់កម្មករ យុវជនពលករ ដែលមាន ស្ថានភាពលំបាក មានឱកាសត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីអំណរបុណ្យតេតឲ្យកាន់តែកក់ក្តៅ ។ ទន្ទឹមនឹងនោះ ជួយពួកគេបន្ទាប់ពីបុណ្យតេតនឹងមានថាមពលវិជ្ជមានដើម្បីធ្វើការឱ្យកាន់តែប្រសើរឡើង”។
ប្រគល់អំណោយជូនដល់កម្មករនៃក្រុមហ៊ុនកៅស៊ូនៅព្រំដែន Ia H'Drai ខេត្ត Kon Tum ។ រូបថត៖ Khoa Diem/VOV |
នៅឃុំ Mo Rai ស្រុក Sa Thay គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានប្រគល់អំណោយចំនួន ២០កញ្ចប់ ជូនដល់ជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ប្រគល់កុំព្យូទ័រនិងធុងបាសចល័តចំនួន ២ ដល់សម្ព័ន្ធយុវជនឃុំ Mo Rai ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសម្ព័ន្ធយុវខេត្ត Kon Tum ក៏បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី លើកទឹកចិត្តស្មារតី និងផ្តល់អំណោយដល់កម្មាភិបាល យុទ្ធជននគរបាលឃុំ Ia Dom និងប៉ូស្ត៍ការពារព្រំដែន Ia Dom ស្រុក Ia H'Dai ផងដែរ៕