ស្វីសឧបត្ថម្ភថវិកាជាង ៣,៣ លានដុល្លារអាមេរិកដើម្បីអនុវត្តសេដ្ឋកិច្ចវិលជុំនៅវៀតណាម
(VOVWORLD) - ក្រសួងផែនការនិងវិនិយោគទទួលបានថវិកាជាង ៣,៣លានដុល្លារអាមេរិក ជាជំនួយឧបត្ថម្ភរបស់អគ្គនាយកសេដ្ឋកិច្ចសហ ព័ន្ធស្វីស (SECO) ដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចវិលជុំ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងបណ្តាសួនឧស្សាហកម្មនៅប្រទេសវៀតណាម។
ជំនួយនេះនឹងជួយសម្រួលដល់ការបើកទូលាយសួនឧស្សាហកម្មបរិស្ថានទូទាំងប្រទេសដោយឈរលើមូលដ្ឋានជោគជ័យក្នុងកំឡុងឆ្នាំ ២០១៤-២០២៤ ជំរុញសេដ្ឋកិច្ចវិលជុំក្នុងវិស័យឧស្សាហកម្ម និងក្នុងបណ្តាសួនឧស្សាហកម្ម កាត់បន្ថយផលប៉ះពាល់នៃសកម្មភាពផលិតកម្មលើបរិស្ថាន និងឧបត្ថម្ភដល់សួនឧស្សាហកម្មឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕