មេដឹកនាំចិន និងរុស្សីចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀតទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៦ ខែឧសភា ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសថា នៅក្នុងកិច្ចប្រជុំនាថ្ងៃដដែល លោកនិងមេដឹកនាំរុស្ស៊ីបានពិភាក្សាអំពីទំនាក់ទំនងចិន-រុស្ស៊ី ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ; ផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា; កសាងផែនទីសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីយ៉ាងទូលំទូលាយ។

ប្រធានរដ្ឋចិនបានបញ្ជាក់ថា ភាគីទាំងពីរបានចុះហត្ថលេខានិងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្របសម្រួលគ្នាក្នុងយុគសម័យថ្មី ក្នុងឱកាសរំលឹកខួប ៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតចិននិងរុស្ស៊ី ហើយបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងអន្តរផ្នែកសំខាន់ៗ ដោយបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយតម្លាភាពនៃទំនាក់ទំនងចិន-រុស្ស៊ី។

មេដឹកនាំចិន និងរុស្សីចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀតទំនាក់ទំនងទ្វេភាគី - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងប៉េកាំង ថ្ងៃទី ១៦ ខែឧសភា។ រូបថត៖ AFP/TTXVN

រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Putin បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួមបានកំណត់ភារកិច្ចដ៏មហិច្ឆតាថ្មីនិងគោលដៅយូរអង្វែងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-ចិនទាំងមូល។ ភាគីទាំងពីរបានជួយសម្រួលដល់ការអនុវត្តគោលដៅនេះ ដោយចុះហត្ថលេខាលើកញ្ចប់សហប្រតិបត្តិការអន្តររដ្ឋាភិបាល អន្តរផ្នែក និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ប្រធានាធិបតីរុស្ស៊ីក៏បានស្វាគមន៍ចំពោះទំនាក់ទំនងសេដ្ឋកិច្ចកាន់តែអភិវឌ្ឍណ៍រវាងរុស្ស៊ីនិងចិន ដោយសង្កត់ធ្ងន់ថា ប្រការនេះបង្ហាញថា "ពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកំពុងត្រូវបានការពារយ៉ាងរឹងមាំចំពោះឥទ្ធិពលពីប្រទេសទីបី" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ