មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម

(VOVWORLD) - អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅទីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះ រាល់លទ្ធផលដែលសមូហភាពនិងបុគ្គលនៃផ្នែកឧស្សាហកម្មនិងពាណិជ្ជ កម្មវៀតណាមទទួលបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។

នាព្រឹកថ្ងៃទី២៩ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវមហា សន្និបាតប្រឡងប្រណាំងស្នេហាជាតិផ្នែកពាណិជ្ជកម្មនិងឧស្សាហកម្មលើកទី៣។ អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅទីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះ រាល់លទ្ធផលដែលសមូហភាពនិងបុគ្គលនៃផ្នែកឧស្សាហកម្មនិងពាណិជ្ជ កម្មវៀតណាមទទួលបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មបានឈានមុខគេក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីបើកឱកាសដ៏ធំមួយសម្រាប់វិស័យ ពាណិជ្ជកម្មនិងវិនិយោគវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានលើកច្បាស់ថា៖

“បន្តអភិវឌ្ឍគំរូអាជីវកម្មថ្មីដោយឈរលើមូលដ្ឋានបច្ចេកវិទ្យាឌីជីថល ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ហើយលើកកំពស់លទ្ធភាពចូលរួមខ្សែ សង្វាក់តម្លៃសកលនិងតំបន់។ ក្រៅពីនោះ ឆ្លៀតយកលក្ខណៈ បើកចំហផ្នែក ពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័សនិងជ្រាលជ្រៅនូវវិស័យ ឧស្សាហកម្មមូលដ្ឋានមួយចំនួនដែលយើងមានប្រៀបខ្លាំងប្រកួតប្រជែង សំដៅទទួលយកផលប្រយោជន៍ខ្ពស់ជាងក្នុងខ្សែសង្វាក់តម្លៃផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ