មហាសន្និបាតសមាគមសាសនាប្រូតេស្តង់វៀតណាមភាគខាងជើងលើកទី៣៥

(VOVWORLD) -មហាសន្និបាតសមាគមសា សនាប្រូតេស្តង់វៀតណាមភាគខាងជើងលើក ទី៣៥អាណត្តិ២០១៧-២០២១ បានបើកនាព្រឹកថ្ងៃទី១៧តុលានៅទីក្រុងហាណូយ។ 
មហាសន្និបាតសមាគមសាសនាប្រូតេស្តង់វៀតណាមភាគខាងជើងលើកទី៣៥ - ảnh 1រូបថតៈ Nguyễn Dân/TTXVN 

តំណាងជាង១.៥០០នាក់ទាំងក្នុងនិងក្រៅប្រទេសបានចូលរួមមហា សន្និបាតនេះ។ ប៉ាស្ទ័រ Nguyen Huu Mac ប្រធានសមាគមសាសនាប្រូតេស្តង់វៀតណាម(ភាគខាង ជើង) បានឲ្យដឹងថា មហាសន្និបាតនឹងផ្ទៀងស្តាប់នូវរបាយការណ៍ស្តីពីលទ្ធផល ដែលទទួលបានក្នុងអាណត្តិកន្លងទៅ ព្រមទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិ បាលថ្មីសម្រាប់អាណត្តិ ២០១៧-២០២១។ អញ្ជើញថ្លែងមតិក្នុងមហាសន្និបាត លោក Bui Thanh Ha អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាស នារបស់រដ្ឋាភិបាលបានមានបំណងថា៖

        “គោលនយោបាយសាសនារបស់បក្សនិងរដ្ឋជានិច្ចកាលគោរពនិងធានាសេរី ភាពជំនឿសាសនារបស់ប្រជាជន ព្រមទាំងហាមឃាត់ទាំង ស្រុងរាល់អំពើ ឆ្លៀត យកសាសនា ដើម្បីបំផ្លិចបំផ្លាញផែនមហាសាមគ្គីជាតិ។ ខ្ញុំសង្ឃឹមថា តាមរយៈមហា សន្និបាតលើកនេះ សមាគមសាសនាប្រូតេស្តង់វៀតណាម (ភាគខាងជើង) នឹង ទទួលបានភាពងាយស្រួលជាង ដើម្បីបន្តគោលមាគ៌ាឆ្ពោះទៅរកការរស់នៅល្អខាង ផ្លូវធម៌ រួមដំណើរជាមួយប្រទេសជាតិនិងក្លាយទៅជាគំរូក្នុងផែនមហាសាមគ្គីជាតិ ទាំង មូល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ