ម៉ាឡេស៊ីបន្តស្វែងរកជនសង្ស័យ៣នាក់ទៀតក្នុងការវាយប្រហារដោយគ្រាប់បែកនៅថៃ
|
ម៉ាឡេស៊ីបន្តស្វែងរកជនសង្ស័យ៣នាក់ទៀតក្នុងការវាយប្រហារដោយគ្រាប់បែកនៅថៃ |
(VOV)_នាថ្ងៃទី១ តុលា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផផ្ទៃម៉ាឡេស៊ី លោក Ahmad Zahid Hamidi បានប្រកាសថា៖ រដ្ឋអំណាចប្រទេសនេះ
កំពុងបន្តស្វែងរកជនសង្ស័យ៣នាក់ទៀត ដែលទាក់ទិនដល់ការវាយប្រហារដោយ
គ្រាប់បែកបង្ហូរឈាមនៅទីក្រុងបាងកក ថៃ នាថ្ងៃទី១៧ សីហាកន្លងទៅ។ តាមលោក
Ahmad Zahid Hamidi ថា៖មុខសញ្ញាទាំងនេះអាចទាក់ទិនផ្ទាល់ឬប្រយោលក្នុងកា
រវាយប្រហារនេះ។ គិតមកដល់ពេលនេះ រដ្ឋអំណាចម៉ាឡេស៊ីបានចាប់ឃុំខ្លួនជន
សង្ស័យចំនួន៨នាក់ ដែលទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែកនៅវិហារ
Erawan របស់ថៃ បណ្ដាលអោយមនុស្សជាង២០នាក់ត្រូវស្លាប់ និង១២០នាក់រង
របួសទៀតផង៕