រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងអាមេរិកបានជួបសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងសហរដ្ឋអាមេរិកបានជួបសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu។ (ប្រភព៖ rianovosti/VOV) |
ក្រសួងការពារជាតិ រុស្ស៊ីបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Lloyd Austin រដ្ឋមន្ត្រី លោក Sergei Shoigu បានពិភាក្សាអំពីបញ្ហាសន្តិសុខអន្តរជាតិនាពេលបច្ចុប្បន្ន ក្នុងនោះរួមទាំងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ រីឯភាគីអាមេរិក អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោករដ្ឋមន្ត្រី Austin បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាបណ្តាញទំនាក់ទំនង ក្នុងបរិបទដែលរុស្ស៊ីអនុវត្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកទីពីរ រវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu និងសមភាគីអាមេរិក លោក Austin ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំនេះ។ ការផ្លាស់ប្តូរលើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី ១៣ ខែឧសភា៕