រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកអំពាវនាវដល់មេដឹកនាំកូរ៉េខាងជើង អត់ធ្មត់
(VOVWORLD) - នាថ្ងៃទី ២ ខែមករា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un “អត់ធ្មត់” បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានថា នឹងប្រកាស “អាវុធយុទ្ធសាស្ត្រថ្មី”ក្នុងបរិបទ ដែលរាល់ការចរចានុយ ក្លេអ៊ែររវាងប្រទេសទាំងពីរបានជាប់គាំង។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ២ ខែមករា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un “អត់ធ្មត់”បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានថា នឹងប្រកាស“ អាវុធយុទ្ធសាស្ត្រថ្មី”ក្នុងបរិបទ ដែលរាល់ការចរចា នុយក្លេអ៊ែររវាងប្រទេសទាំងពីរបានជាប់គាំង។
ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយ Fox News រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានសង្កត់ធ្ងន់ថា ផ្លូវល្អបំផុតនាពេលខាងមុខគឺនៅតែជា កិច្ចព្រមព្រៀងនយោបាយស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។លោកបានអះអាងថាអាមេរិកកំពុង និងនៅតែចង់រក្សាទិសដៅនេះ ហើយនឹងដាស់តឿនមេដឹកនាំ លោក Kim Jong-un និងមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ។ លោកបន្តថា សហរដ្ឋអាមេរិកនៅតែតាមដានយ៉ាងដិតដល់ស្ថានការណ៍នេះ។ ទោះយ៉ាងណាក៏ដោយ ប្រមុខមន្ទីរបញ្ចកោណរូបនេះ ក៏បានបង្ហាញនូវទំនុកចិត្តលើសមត្ថភាពត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធរបស់បណ្ដាកងកម្លាំងអាមេរិកផងដែរ៕