រដ្ឋសភាជាតិកម្ពុជាអនុម័តលើពិធីសារស្តីពីខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកជាមួយវៀតណាម

(VOVWORLD) -  កាលពីថ្ងៃទី ២ ខែវិច្ឆិកា រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមទទួលយកលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនចំនួន ៨៤% នៃព្រំដែនគោករួមរវាងកម្ពុជានិងវៀតណាម។ 
រដ្ឋសភាជាតិកម្ពុជាអនុម័តលើពិធីសារស្តីពីខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកជាមួយវៀតណាម - ảnh 1 ច្រកព្រំដែន Moc Bai (នៅខេត្ត Tay Ninh) ជាច្រកព្រំដែនធំជាងគេនៅខាងត្បូងវៀតណាម ដែលស្ថិតតាមខ្សែព្រំដែនដីគោកវៀតណាម - កម្ពុជា (រូបថត៖ baoquocte.vn)

យោងតាមព័ត៌មានពីរដ្ឋសភាកម្ពុជាបានឱ្យដឹងថា ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី ២ ខែវិច្ឆិកា សមាជិក សភាកម្ពុជាចំនួន ១១៦ រូប បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីពិធីសារអំពីខ្សែព្រំដែនគោកនិងការ ងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរ ដែលត្រូវបានដាក់ជូនទីស្តីការ គណៈរដ្ឋមន្រ្តីនៃប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ៩ ខែតុលាកន្លងមក។

មុននេះ នាថ្ងៃទី ២៧ សីហា ទេសរដ្ឋ មន្រ្តីទទួលបន្ទុកគណៈកម្មាធិការព្រំ ដែនកម្ពុជា វ៉ា គឹម ហុងបានប្រកាស ថា រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនសំណុំផែនទីឧបសម្ព័នឋានលេខាព្រំដែនគោកដែលបានឯកភាពដោយកម្ពុជានិងវៀតណាមទៅអង្គការសហប្រជាជាតិដើម្បីតម្កល់ទុក។

ផែនទីឧបសម្ព័នឋានលេខាព្រំដែនគោកដែលបានរៀបរាប់ខាងលើ គឺជាលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក ចំនួន ៨៤% រវាងកម្ពុជានិងវៀតណាម ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៦។ ផែនទីឧបសម្ព័នឋានលេខាព្រំដែនគោកខ្នាត ១/២៥.០០០ បានបង្ហាញលទ្ធផលនៃការងារខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន (ប្រហែល ៨៤%) និងជាឧបសម្ព័ន្ធដែលមិនអាចកាត់ផ្តាច់បាននៃពិធីសារអំពីខ័ណ្ឌសីមានិងបោះបង្គោមព្រំដែនគោកកម្ពុជា - វៀតណាម ដែលបានប្រទេសទាំងពីរ ចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ រួមជាមួយ សន្ធិសញ្ញាបំពេញបន្ថែម ដល់សន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ