រដ្ឋសភាពិភាក្សាអំពីច្បាប់បោះពុម្ភផ្សាយ(វិសោធនកម្ម)និងច្បាប់រដ្ឋធានី

(VOVworld)-បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នាព្រឹកថ្ងៃទី២៧តុលា រដ្ឋសភាបានពិភាគ្សាអំពីខ្លឹមមួយចំនួននៃពង្រាង​ច្បាប់បោះ
ពុម្ភផ្សាយ(វិសោធនកម្ម)។

រដ្ឋសភាពិភាក្សាអំពីច្បាប់បោះពុម្ភផ្សាយ(វិសោធនកម្ម)និងច្បាប់រដ្ឋធានី - ảnh 1
កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣
(រូបថតៈ Internet)

        ដើម្បីគ្រប់គ្រងយ៉ាងល្អសកម្មភាពបោះពុម្ភផ្សាយក៏ដូចជាបង្ការប្រឆំាងនឹង ការបោះពុម្ភផ្សាយក្លែងក្លាយនិងលួចបោះពុម្ភដោយខុសច្បាប់ បណ្តាមតិបានឯក
ភាពខ្ពស់នូវការចំាបាច់ត្រូវមានការកំណត់ជាក់ស្តែងអំពីមុខសញ្ញាបង្កើតគ្រឹះស្ថាន
បោះពុម្ភផ្សាយនិងប្រគល់ឲ្យរដ្ឋាភិបាលការកំណត់បង្កើតគ្រឹះស្ថានបោះពុម្ភផ្សាយ។
ទន្ទឹមនឹងនោះបង្កើនការដាក់វិន័យចំពោះអំពើរំលោភច្បាប់បោះពុម្ភផ្សាយពិសេស
គឺការបោះពុម្ភខុសច្បាប់។ លោកស្រី Tran Hong Tham សមាជិការ សភាទីក្រុង
Can Tho លើកមតិថា៖
        “ទស្សនរបស់ខ្ញុំគឺកំណត់តែរាល់បញ្ហាមានចរឹតលក្ខណៈគោលការណ៌
ចំពោះសកម្មភាពបោះពុម្ភផ្សាយអេឡិកត្រូនិកនិងប្រគល់ឲ្យរដ្ឋាភិបាលកំណត់
ដោយលំអិត។ ក្នុងដំណាក់កាលនោះ រដ្ឋាភិបាលនិងស្រាវជ្រាវ បូកសរុបបទ ពិសោធន៌ក្នុងនិងក្រៅប្រទេសដើម្បីឆ្លើយតបនឹងសំណូមនាសព្វថ្ងៃ”។

        នាពេលរសៀល បណ្តាសមាជិកបានពិភាគ្សាតាមក្រុមអំពីពង្រាងច្បាប់រដ្ឋ
ធានី។ ចំណុចថ្មី ក្នុងពង្រាងច្បាប់វិសោធនកម្មលើកនេះ គឺបំពេញបន្ថែមកំណត់
គោលនយោបាយចំនួន១៦ និងយន្តការពិសេសដើម្បីបង្កើតមូលដ្ឋានច្បាប់រឹងមាំ
ឲ្យរដ្ឋធានីអភិវឌ្ឍន៌ក្នុងអនាគត់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ