រដ្ឋសភាវៀតណាមពិភាក្សារអំពីបញ្ហាសេដ្ឋកិច្ច-សង្គម

រដ្ឋសភាវៀតណាមពិភាក្សារអំពីបញ្ហាសេដ្ឋកិច្ច-សង្គម - ảnh 1
បណ្ដាសមាជិកសភាកំពុងផ្តល់មតិអំពីរាល់បញ្ហាសេដ្ឋកិច្ចសង្គម។ (Image: Internet)

         VOV-បន្តកម្មវិធីរបៀបវារៈរបស់សម័ប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៣
នា​ថ្ងៃទី៣០តុលារដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីស្ថានភាពអនុវត្តផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣។ នេះជាបញ្ហាសំខាន់ត្រូវបានវិទ្យុទូរទស្សន៍ផ្សាយផ្ទាល់ដើម្បីអ្នកបោះឆ្នោត​ទូទាំង
ប្រទេសតាមដាន។

        អំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១២ បណ្ដាមតិបានឯកភាពលើគោល
ន​យោបាយចាត់តាំងម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនាបច្ចុប្បន្ន​កំពុងដើរត្រូវទិស ទទួលបានគោលដៅចំនួន១០ក្នុងចំណោមគោលដៅចំនួន១៥។ បណ្ដាសមាជិក
សភា​បានចាត់ទុកស្ថានភាពសេដ្ឋកិច្ចនាបច្ចុប្បន្ននិងក្នុងឆ្នាំ២០១៣នៅមានការ
លំបាក ដើម្បីទទួលបានបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣
ទាមទាឲ្យ​មានការខំប្រឹងប្រែងដ៏ធំធេងក៏ដូចជាការរួមកំលាំងកាយចិត្តរបស់
ប្រព័ន្ធនយោបាយសង្គមទាំងមូល។ លោក Tran Du Lich សមាជិកសភាមណ្ឌល
ទីក្រុង​ហូជីមិញ​បានចាត់ទុកថា៖

       “អំពីផែនការឆ្នាំ២០១៣បណ្ដាគោលដៅធំដែលរដ្ឋាភិបាលដាក់ចេញត្រូវបាន
គិតគូ​យ៉ាងម៉ត់ចត់អំពីស្ថានភាព។ ឧទាហរណ៍គឺការគ្រោងទុក GDP ឆ្នាំ២០១២​
កើន៥,២%នោះ GDP ឆ្នាំ២០១៣គឺ៥,៥% ខ្ញុំគិតថាយើងអាចអនុវត្តបានប្រសិន​បើយើងមានវិធានការខ្លាំងក្លាជាងដើម្បីស្ដារខឿនសេដ្ឋកិច្ច។ បញ្ហាដាក់ចេញឥឡូវ​នេះគឺមិនម៉ែនជាការវិនិយោគប៉ុន្មានដើម្បីឆ្នាំខាងមុខទទួលបានកំណើនដូច្នេះ
ឡើយ បញ្ហានៅទីនេះគឺធ្វើយ៉ាងម៉េចដើម្បីអាជីវកម្មអ្វីៗដែលបានវិនិយោគនិងមាន
ស្រាប់ដើម្បីមាន​កំណើន។”

        បណ្ដាភារកិច្ចជួរមុខនាបច្ចុប្បន្នគឺ៖ ការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច ដោះស្រាយប្រាក់បំណុលអក្រក់ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ ដោយការបង្កើតគណៈកម្មាធិការជាតិអំពីការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់ៗ។ សមាជិកសភាខេត្ត Khanh Hoa លោក Le Huu
Duc បានផ្តល់មតិថា៖
        “ខ្ញុំយល់ព្រមនឹងទស្សនៈរបស់ក្រសួងហិរញ្ញវត្ថុវៀតណាមថា៖ បណ្ដាអង្គការ
ឥណទាននិងធនាគារទទួលខុសត្រូវដោះស្រាយប្រាក់បំណុលអាក្រក់។ ខ្ញុំគាំទ្រ គោលការណ៍បស់រដ្ឋាភិបាលក្នុងការបង្កើតក្រុមហ៊ុនទិញលក់ជំពាក់បំណុល ជាតិដើម្បីដោះស្រាយបញ្ហាពោលខាងលើ។ ស្តីពីបញ្ហាទំនិញសេសសល់យើង ត្រូវផ្សាយប័ណ្ណជាតិឲ្យសំណងសំរាប់សំណងជាតិសំខាន់មួយចំនួនរបស់រដ្ឋ។ ទន្ទឹមនឹងនោះបណ្ដាអង្គភាពអាជីវកម្មត្រូវស្វែងរកទីផ្សារដោយខ្លួនឯងដើម្បីលក់
ទំនិញ ផងដែរ”។
រដ្ឋសភាវៀតណាមពិភាក្សារអំពីបញ្ហាសេដ្ឋកិច្ច-សង្គម - ảnh 2
រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien
 (រូបថតៈ Internet)

          ក៏ក្នុងថ្ងៃទី៣០តុលា សមាជិករដ្ឋាភិបាលមួយចំនួនក៏បានពន្យល់បកស្រាយ
និងឆ្លើយរាល់បញ្ហាដែលសមាជិកសភានិងអ្នកបោះឆ្នោតយកចិត្តទុកដាក់ផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien ឲ្យដឹងថា៖

        “បញ្ហាធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល ជាក្តីសង្ឃឹមពោពេញទៅ
ដោយការសាកល្បងចំពោះបណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៌។ វៀត ណាមឈាន
ទៅមុខ ក្នុងការរួមជាមួយធនាគារពិភពលោកនិងបណ្ដាអង្គការអន្តរជាតិដើម្បីដល់
ឆ្នាំ២០២០ទទួលបានតិចបំផុតគឺ៨០% ។ យើងផ្តល់អាទិភាពដំបូងអោយជនក្រីក្រ 
ជនជាជនជាតិភាគតិច កុមារមានអាយុក្រោម៦ឆ្នាំ …ជាដើម។”

     សម័យប្រជុំពិភាក្សាលើកនេះ របស់បណ្ដាសមាជិករដ្ឋសភាវៀតណាម នាថ្ងៃ
នេះ បានទាក់ទាញ ការយកចិត្តទុកដាក់ជាច្រើន របស់អ្នកបោះឆ្នោត ក្នុងទូទាំង
ប្រទេស។ អ្នកបោះឆ្នោត បានកត់សម្គាល់នូវរាល់ការខំប្រឹងប្រែង របស់រដ្ឋាភិបាល
ចំពោះ ការងារបញ្ជាណែនាំខឿនសេដ្ឋកិច្ច សង្គម ដែលស្ថិតនៅក្នុងសភាពការណ៍
លំបាករួមនៃសេដ្ឋកិច្ចពិភពលោក។ អ្នកបោះឆ្នោតជាច្រើនបានចាត់ទុកថា៖បណ្ដា
សមាជិកសភា បាននាំចេញរាល់មតិស្មោះត្រង់ ជ្រាលជ្រៅអំពីសភាពការណ៍សេដ្ឋ
កិច្ចសង្គម ឆ្នាំ ២០១២ និងភារកិច្ចឆ្នាំ ២០១៣។ បណ្ដាមតិនេះ នឹងជួយរដ្ឋាភិបាល
 បញ្ជាណែនាំយ៉ាងល្អរាល់វិស័យ សេដ្ឋកិច្ច សង្គម ក្នុងរយះពេលបណ្ដាខែចុង
ក្រោយរបស់ឆ្នាំ ២០១២និងឆ្នាំ២០១៣ជួយខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍
 ប្រកបដោយចីរភាពនិងស្ថិរភាពផងដែរ៕ 





ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ