(VOVworld)-បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៣ ពេល
រសៀលថ្ងៃទី៥វិច្ឆិកា បណ្តាសមាជិកសភាបានពិភាគ្សាអំពី គំរោងច្បាប់វិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ VAT ពង្រាងច្បាប់សម្រុះសម្រួល មូល
ដ្ឋាន។
ចំពោះគំរោងច្បាប់សម្រុះសម្រួលមូលដ្ឋាន ចំណុចថ្មីនៃព្រាងច្បាប់ជាការ ទទួលស្គាល់តួនាទីស្នូលរបស់រណ្សិរមាតុភូមិនិងបណ្តាអង្គការជាសមាជិកក្នុង ការងារសម្រុះសម្រួល។ ចំពោះបទដ្ឋានសនៃការសម្រុះសម្រួលមូលដ្ឋាន លោក
ស្រី Ngo Thi Minh សមាជិកាសភាខេត្ត Quang Ninh ចាត់ទុកថា៖
"អ្នកសម្រុះសម្រួលជាមនុស្សធ្វើការងាមហាជន អាចជារណ្សិរមាតុ
ភូមិឬសាខាបក្សសមាគមនារី។ តាមការពិតជាក់ស្តែង ជ្រើសរើសកម្មាភិ
បាលសម្រុះសម្រួលមូលដ្ឋានគឺពិបាកណាស់គឺត្រូវជាមនុស្សមានកិត្យានុ
ភាព មានលទ្ធភាពបញ្ចុះបញ្ចូល និងជាជនគំរូរបស់មូលដ្ឋានទៀតផង"។
រៀបចំផែនការ គ្រប់គ្រងប្រជាជននិងយន្តការ គោលនយោបាយ សម្រាប់រដ្ឋធានីហាណូយជាខ្លឹមសារចំនួន២ដែលបានបណ្តាសមាជិកសភា
ពិភាគ្សា ក្នុងពេលដែលពិភាគ្សអំពីច្បាប់រដ្ឋធានីនាព្រឹកថ្ងៃទី៥វិច្ឆិកា។ ពង្រាង ច្បាប់រដ្ឋធានីជាពង្រាងច្បាប់សំខាន់មួយក្នុងចំណោមបណ្តាពង្រាងច្បាប់ដែល
បានដាក់ជូនរដ្ឋសភាអនុម័តនៅកិច្ចប្រជុំលើកនេះ។
|
រដ្ឋសភាវៀតណាមពិភាគ្សាអំពីច្បាប់រដ្ឋធានី
(រូបថតៈ Internet) |
ចំណុចថ្មីក្នុងពង្រាងច្បាប់រដ្ឋធានីវិសោធនកម្មលើកនេះ គឺបំពេញបន្ថែម កំណត់ចំនួន១៦ស្តីអំពី គោលនយោបាយ យន្តការពិសេស ដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់ទីក្រុងអភិវឌ្ឍន៌ត្រូវនឹងស្តងដាក្នុងពេលអនាគត។ អំពីបញ្ហា
នេះ លោក Nguyen Lam Thanh សមាជិកសភាមណ្ឌល Lang Son បានរួមមតិ
ថា៖
"រដ្ឋធានីជាទីប្រជុំជនពិសេស ត្រូវមានគោលនយោបាយយន្តការ
គ្រប់គ្រង កែប្រែដោយឡែក ដើម្បីទទួលបានរាល់គោលដៅតាមមុខងារ
ដែលមានស្រាប់របស់រដ្ឋធានី។ ចំពោះមុខរាល់សំណូមពរអំពីការអភិវឌ្ឍន៌
ទីក្រុងគឺត្រូវមានយន្តការគោលនយោបាយហិរញ្ញវត្ថុខ្លាំង និងខ្ញុំគាំទ្រទាំង
ស្រុងថា ទីក្រុងហាណូយត្រូវមានយន្តការហិរញ្ញវត្ថុ គោលនយោបាយ
ដោយឡែក"។
មតិមួយចំនួនក៏ចាត់ទុកថា រដ្ឋ ក្រសួងផ្នែក តំបន់នានា និងប្រជាជនទូទាំង
ប្រទេសត្រូវមានភារកិច្ចផ្តល់អាទិភាព បង្កលក្ខណៈងាយស្រួល សម្រាប់រដ្ឋធានី
អភិវឌ្ឍន៌ផងដែរ៕