រួមដៃគ្នាកសាងទីក្រុងហូជីមិញអោយកាន់តែរីកចម្រើនទៅមុខ

(VOVWORLD) - អញ្ជើញថ្លែងនៅកិច្ចសន្ទនានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នៅចំពោះមុខការសាកល្បងនិង សំណូមពរក្នុងស្ថានភាពថ្មី គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញត្រូវ ការពង្រីកថែមទៀតនូវតួនាទីរបស់អង្គការសមាជិកនានា កៀងគរកម្លាំងរបស់ ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម។
រួមដៃគ្នាកសាងទីក្រុងហូជីមិញអោយកាន់តែរីកចម្រើនទៅមុខ - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញថ្លែងនៅកិច្ចសន្ទនា

នាថ្ងៃទី២ ខែមិថុនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញបានរៀបចំកិច្ចសន្ទនាដោយប្រធានបទ “ពង្រីកកម្លាំងនៃផែនមហា សាមគ្គីជាតិទាំងមូល លើកកំពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមទីក្រុង កសាងទីក្រុងហូជីមិញអោយកាន់តែមានគុណភាពជីវិតល្អ អារិយ្យធម៌ ទំនើបនិង មេត្តាធម៌”។

        អញ្ជើញថ្លែងនៅកិច្ចសន្ទនានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នៅចំពោះមុខការសាកល្បងនិង សំណូមពរក្នុងស្ថានភាពថ្មី គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញត្រូវ ការពង្រីកថែមទៀតនូវតួនាទីរបស់អង្គការសមាជិកនានា កៀងគរកម្លាំងរបស់ ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម។ លោក Nguyen Thien Nhan ក៏បានសំណូមពរ អោយ រណសិរ្សមាតុភូមិទីក្រុងហូជីមិញ រៀបចំសកម្មភាពប្រកបដោយប្រសិទ្ធ ភាព សំដៅរួមចំណែកទៅក្នុងការងាររក្សាវប្បធម៌ជាតិ ពង្រីកកម្លាំងវប្បធម៌ ព្រម ទាំង ធានាការអភិវឌ្ឍរបស់បណ្ដាសាសនា ដើម្បីរក្សាស្ថិរភាពសង្គម បង្កើន សាមគ្គីភាពក្នុងសង្គម ក៏ដូចជាបម្រើការងារកសាងប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ