|
សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ (vov.vn) |
VOV-បណ្ដាខ្លឹមសារត្រូវបានពិភាគ្សានៅសន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បន្តទទួលបានការយកចិត្តទុកដាក់ដ៏ទូលំទូលាយរបស់កម្មាភិបាលបក្ខជនក្នុងទូទាំងប្រទេស។ លោក Nguyen Thuan ប្រធានសមាគមកាកបាតក្រហមទីក្រុង Da Nang បានចាត់ទុកថា៖
“ខ្លឹមសារចំនួន៦ដែលត្រូវបានយកមកពិភាគ្សានៅសន្និបាតបានទាក់ទិន
ដល់ជីវភាពរស់នៅទាំងស្រុងរបស់ប្រជាជន ក្នុងនោះយើងខ្ញុំយកចិត្តទុកដាក់
ដល់ការងារចលនាប្រជាជន។ គណៈបក្សនយោបាយណារដ្ឋាភិបាលណាមើល
ងាយសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនគឺពិបាកដឹកនាំបាន។ ដូច្នេះខ្លឹមសារ
ទី២នៃសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សលើកទី៧យកចិត្តទុកដាក់ដល់
ការងារចលនាប្រជាជនរបស់បក្ស គ្រប់សកម្មភាពរបស់បក្សរដ្ឋក៏ដូចជារដ្ឋ
អំណាចសុទ្ធតែដើម្បីប្រជាជនគឺសមស្រប និងត្រឹមត្រូវ។”
រីឯលោក Nguyen Xuan Tung លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស
សង្កាត់ Hoa Thuan Tay ខ័ណ្ឌ Hai Chau ទីក្រុង Da Nang បានចាត់ទុកថា គណៈកម្មាធិការមជ្ឈឹមបក្សត្រូវបន្តអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤អំពីការ
កសាងបក្ស។
“រយ់ពេលអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ត្រូវនិយាយថាទទួល
បានប្រសិទ្ធភាពជាជំហានដំបូងបង្កើតទំនុកទុកចិត្តចំពោះប្រជាជន។ សង្ឃឹម
ថា នៅសន្និបាតមជ្ឈឹមលើកទី៧លើកនេះ ការិយាល័យនយោបាយក៏គួរបន្ត
សង្កត់ធ្ងន់និងអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤មានចរិតលក្ខណៈយូ
អង្វែង៕”