រយៈពេល ៦ខែនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ គ្រោះមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ទៅៗ

(VOVWORLD) - ថ្ងៃទី ៧ ខែមេសា គឺជាគម្រប់ ៦ខែ ចាប់តាំងពីជម្លោះផ្ទុះឡើងរវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។ ក្រោយរយៈពេលកន្លះឆ្នាំ ការប្រយុទ្ធគ្នាបានធ្វើឱ្យមនុស្ស ១២០.០០០ នាក់ស្លាប់ របួស និងបាត់ខ្លួន ដែលភាគច្រើនជាជនស៊ីវិល។ មិនត្រឹមតែប៉ុណ្ណោះ ជម្លោះក៏បានបង្កជាមហន្តរាយមនុស្សធម៌ដ៏អាក្រក់នៅតំបន់ហ្កាហ្សា។

រយៈពេល ៦ខែនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ គ្រោះមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ទៅៗ - ảnh 1ប្រជាជនទទួលអាហារនៅជំរំជនភៀសខ្លួនក្នុងតំបន់ Gaza Strip នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤  (រូបថត៖ THX/TTXVN)

គួរឱ្យព្រួយបារម្ភជាងនេះទៅទៀត សង្រ្គាមនៅតែមិនបង្ហាញសញ្ញានៃការចុះត្រជាក់ ឬបញ្ចប់ក្នុងពេលឆាប់ៗនេះ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិជាច្រើនត្រូវបានដាក់ពង្រាយក៏ដោយ។ ក្នុងរយៈពេលកន្លះឆ្នាំកន្លងមក ជាពិសេសក្នុងរយៈពេល ២ ខែកន្លងមកនេះ អ្នកសម្របសម្រួលអន្តរជាតិបានជំរុញការចរចាបួនជុំជាប់ៗគ្នាដើម្បីបង្កើត បទឈប់បាញ់ថ្មី ត្រួសត្រាយផ្លូវសម្រាប់សកម្មភាពមនុស្សធម៌ដែលត្រូវដាក់ពង្រាយ ក៏ដូចជាការបង្កើតមូលដ្ឋានសម្រាប់ការបញ្ចប់ជម្លោះទាំងស្រុង។ ថ្ងៃនេះ (៧ មេសា) អ្នកតំណាងនៃចលនាអ៊ីស្លាមហាម៉ាសក៏បានទៅដល់រដ្ឋធានីគែររបស់អេហ្ស៊ីប ដើម្បីចូលរួមក្នុងការចរចាបន្ថែមស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ជាពិសេស កាលពីថ្ងៃទី ២៥ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកដំបូងបានអនុម័តសេចក្តីសម្រេចចិត្តទាមទារឱ្យមានបទ ឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។ ទន្ទឹមនឹងនេះ ប្រទេសនិងអង្គការអន្តរជាតិក៏បន្តជំរុញឱ្យគ្រប់ភាគីបញ្ចប់ជម្លោះ។

ក្នុងពេលជាមួយគ្នានោះ បើទោះជាមានការខិតខំប្រឹងប្រែង និងសម្ពាធ ពីអន្តរជាតិក៏ដោយ ក៏ការប្រយុទ្ធនៅតែបន្តជាមួយនឹងគ្រាប់បែក និងគ្រាប់រំសេវរាប់រយតោនបានធ្លាក់មកលើតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ។ សរសេរនៅលើបណ្តាញសង្គម ក្នុងឱកាសនៃជម្លោះរយៈពេលកន្លះឆ្នាំនេះ ប្រធានទីភ្នាក់ងារសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានបញ្ជាក់ថា គ្មាននរណាម្នាក់ និងគ្មានកន្លែងនៅហ្គាហ្សាមានសុវត្ថិភាពទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ