(VOVworld) - នាយប់ថ្ងៃទី២៦ កុម្ភៈ អគ្គស្ថានកុងស៊ុលគុយវ៉ែតប្រចាំនៅទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៤នៃទិវាឯករាជ្យរដ្ឋគុយវ៉ែត (ថ្ងៃទី២៥ កុម្ភៈ ១៩៦១ ថ្ងៃទី២៥ កុម្ភៈ ២០១៥) និង លើកទី២៤នៃទិវារំដោះគុយវ៉ែត។ថ្លែងមតិនៅទីនេះ លោក Omar Al-Qenaei អគ្គ កុងស៊ុលគុយវ៉ែតប្រចាំនៅទីក្រុងហូជីមិញ បានរំលឹកឡើងវិញរបត់នានានៃទិវា ឯករាជ្យគុយវ៉ែតនិងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងគុយវ៉ែតនាពេលកន្លង
ទៅ។តាមលោកថា ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២ កាន់តែរឹងមាំនិងស៊ីជំរៅលើវិស័យជាច្រើន។ក្នុងឆ្នាំ២០១៤ តំលៃប្រាក់ផ្លាស់ប្ដូរ
ពាណិជ្ជ កម្មរវាងប្រទេសទាំង២ទទួលបាន៦៩១លានដុល្លាអាមេរិក ក្នុងនោះ
តំលៃនៃការ នាំចេញរបស់វៀតណាមទៅគុយវ៉ែតកើនទ្វេដងបើប្រៀបនឹងឆ្នាំ
២០១៣។ដោយ គោលនយោបាយ ឆ្ពោះទៅខាងកើត នាបច្ចុប្បន្ន គុយវ៉ែតនឹង
បង្កើនការវិនិយោគ ចូលក្នុងវៀតណាមក្នុងប៉ូន្មានឆ្នាំខាងមុខនេះ។
|
អគ្គ កុងស៊ុលគុយវ៉ែតប្រចាំនៅទីក្រុងហូជីមិញលោក Omar Al-Qenaei (ខាងឆ្វេង)ទទួលគ្រឿងឥស្សរិយសពីប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញ Le Hoang Quan |
លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
បានអះអាងថា ទីក្រុងជានិច្ចកាលជួយឧបត្ថម្ភអង្គភាពអាជីវកម្មគុយវ៉ែតក៏
ដូច ជាអង្គភាពអាជីវកម្មអន្តរជាតិនានាមកវិនិយោគនៅទីក្រុង៕