រុស្ស៊ីនិងអ៊ុយក្រែនអះអាងនឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាងទៀត

រុស្ស៊ីនិងអ៊ុយក្រែនអះអាងនឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាងទៀត - ảnh 1
រុស្ស៊ីនិងអ៊ុយក្រែនអះអាងនឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាងទៀត
(រូបថតៈ AFP/TTXVN)


(VOVworld)-ទំនាក់ទំនងយុទ្ធសាស្រ្តរវាងអ៊ុយក្រែននិងរុស្ស៊ីគឺត្រូវតែបន្តការអភិ
វឌ្ឍន៍។ នេះជាសេចក្តីប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanu
-kovych ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទី
ក្រុងម៉ូស្កូ នាថ្ងៃទី១៧ធ្នូ។ ប្រធានាធិបតី Yanukovych បានអះអាងថា ជំនួបសន្ទ
នាលើក​នេះជាមួយលោក Putinជាជំនួបយុទ្ធសាស្រ្ត ហើយភាគីទាំងពីរត្រូវ បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។​លោកក៏បានអំពាវនាវសមភាគី រុស្ស៊ីរួម
សកម្មភាពមិនត្រឹមតែក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងរវាង ប្រទេស
ទាំងពី ជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុង សហគមបណ្តាប្រទេសឯករាជ្យ
SNG សំដៅដំណើការតំបន់ពាណិជ្ជកម្មសេរី គ្រប់ជុ្រងជ្រោយ។

        រីឯខ្លួនវិញ លោក Putinសង្កត់ធ្ងន់ថា អ៊ុយក្រែនជាដៃគូយុទ្ធសាស្រ្តរបស់
រុស្ស៊ី ហើយប្រទេសទាំងពីរត្រូវបោះជំហានឆ្ពោះទៅខាងមុខឲ្យខ្លាំងជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ