រស្ស៊ីបានអះអាងថា ខ្លួនមិនសហការជាមួយសហរដ្ឋអាមេរិកក្នុងបញ្ហាប្រេងរ៉ែនៅស៊ីរី
(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងការបរទេសរស្ស៊ីលោក Sergey Vershinin នាថ្ងៃទី ៦ ខែវិច្ឆិកាបានអះអាងថា រស្ស៊ីនឹងមិនសហការជាមួយសហរដ្ឋអាមេរិកក្នុងបញ្ហាប្រេងរ៉ែស៊ីរី ដោយសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូជឿជាក់ថា រដ្ឋអំណាចស៊ីរីគឺជារដ្ឋអំណាចតែមួយគត់ដែលគួរតែគ្រប់គ្រងប្រភពធនធានធម្មជាតិរបស់ប្រទេសមជ្ឈឹមបូព៌ានេះ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសរស្ស៊ីលោក Sergey Vershinin (រូបថត៖ baoquocte.vn) |
សេចក្តីថ្លែងការណ៍របស់មន្រ្តីការទូតរុស្ស៊ីរូបនេះបានធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគីបានរាយការណ៍ថា កងទ័ពអាមេរិកកំពុងសាងសង់មូលដ្ឋានថ្មីចំនួនពីរនៅក្នុងខេត្ត Deir ez-Zor ដែលសម្បូរប្រេងរ៉ែនៅភាគឦសានស៊ីរី។ ប្រធានាធិបតីអាមេរិក Donald Trump មុននេះបានឲ្យដឹងថា កងទ័ពអាមេរិកមួយក្រុមនឹងធានាសន្តិសុខតំបន់ប្រេងរ៉ែនៅភាគខាងកើតស៊ីរី៕