រុស្ស៊ីមិនផ្លាស់ប្តូរគោលជំហរអំពីស៊ីរីឡើយ
|
រុស្ស៊ីមិនផ្លាស់ប្តូរគោលជំហរអំពីស៊ីរីឡើយ (WorldPress) |
Vovworld-ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៧កញ្ញាបានថ្កោលទោសព័ត៌មាន
ផ្សព្វផ្សាយមូលបង្កាច់និងខុសឆ្គង ដែលចែងថា ប្រទេសនេះបានផ្លាស់ប្តូរគោល
ជំហរអំពីស៊ីរីឬអនាគតរបស់ប្រធានាធិបតី Bashar al-Assad។ ក្នុងសេចក្តីប្រកាស
មួយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបដិសេធ
ព័ត៌មានរបស់មធ្យោបាយឃោសនាលោកខាងលិចអំពីរបស់ដែលហៅថាកិច្ចព្រម
ព្រៀងរវាងរុស្ស៊ីអាមេរិកនិងអារ៉ាបីសាអូឌិតសំដៅផ្ដួលរំលំថ្នាក់ដឹកនាំស្របច្បាប់នៃ
Damascus។ លោកស្រី Zakharova បានអះអាងថា រុស្ស៊ីរក្សាគោលជំហរថាដោះស្រាយ
ដោយសន្តិវិធីជំលោះនៅស៊ីរីនិងគ្មានការជ្រៀតជ្រែកពីខាងក្រៅ លើមូលដ្ឋានសេចក្តី
ថ្លែងការណ៍រួមក្រុង Geneva នាថ្ងៃទី៣០មិថុនាឆ្នាំ២០១២ គោរពម៉ឹងមាត់បទដ្ឋាននិង
គោលការណ៍នៃច្បាប់អន្តរជាតិ រួមមានការគោរពអធិបតេយ្យភាពជាតិ។ រុស្ស៊ីមាន
បំណងដៃគូនានាក៏ធ្វើដូច្នេះដែរ៕