|
ក្រុមរថយន្តលើកនេះមាន១៧០ |
(VOV)_ នាថ្ងៃទី២៧ កុម្ភះ នាយករង មជ្ឈមណ្ឌលជាតិទទួលបន្ទុកវិបត្តិ នៃ
ក្រសួងស្ថានភាពបន្ទាន់រុស្ស៊ី លោក Oleg Voronov បានអោយដឹងថា៖ ក្រុមរថយន្ត
ជំនួយមនុស្សធម៌ជាបន្តរបស់រុស្ស៊ី សំរាប់ភាគខាងកើតអ៊ុយក្រែន បានចេញដំណើរ
ទៅកាន់តំបន់ Donbass។ តាមលោក Oleg Voronov ថា៖ ក្រុមរថយន្តលើកនេះមាន
១៧០ក្បាល ដឹកទំនិញជំនួយចំនួន១៨០០តោនសំរាប់ប្រជាជននៅខេត្ត Donetsk
និង Lugansk។ នេះគឺជាក្រុមរថយន្តជំនួយទី១៦របស់រុស្ស៊ី សំរាប់តំបន់Donbass។
ក្នុងពេលជាមួយគ្នានោះ EU បានជូនដំណឹងថា៖ នឹងផ្តល់ប្រាក់ជំនួយចំនួន
១,៥លានអឺរ៉ូអោយខេត្ត Dnepropetrovsk នៅភាគខាងកើតអ៊ុយក្រែនដែរ៕