លើកតម្កើងសហគ្រាសដើម្បីពលករចំនួន៧៤អង្គភាព

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានសហការជាមួយអគ្គសម្ព័ន្ធពលកម្មវៀតណាម សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំពិធីលើកតម្កើងសហគ្រាសដើម្បី ពលករក្រោមប្រធានបទ “ពលកររួមដំណើរជាមួយសហគ្រាសដើម្បីការអភិវឌ្ឍន៍ ដោយនិរន្តរភាព”។

លើកតម្កើងសហគ្រាសដើម្បីពលករចំនួន៧៤អង្គភាព - ảnh 1 បណ្ដាសហគ្រាសដែលត្រូវបានលើកតម្កើងក្នុងពិធីនេះ (រូបថត៖ laodong.vn)

គណៈចាត់តាំងបានលើកតម្កើងសហគ្រាសចំនួន៧៤ ជាគំរូក្នុងការយក មនុស្សជាគោល ជាកម្លាំងចលករអភិវឌ្ឍន៍នៃសហគ្រាស។ លោក Bui Van Cuong ប្រធានអគ្គសម្ព័ន្ធពលកម្មវៀតណាមបានឲ្យដឹងថា៖

        “តារាងរាបចំណាត់ថ្នាក់សហគ្រាសដើម្បីពលករ ត្រូវបានវាយតំលៃដោយ ឈរលើក្រុមស្តង់ដារដ៏ច្បាស់លាស់ ស្ដីពីការប្រើប្រាស់និងប្រព្រឹត្តកម្មពលករ របស់សហគ្រាសលើវិស័យជាច្រើនដូចជាចំណូល ការបណ្ដុះបណ្ដាល បរិយាកាសធ្វើការ សកម្មភាពបំប៉នរាងកាយនិងស្មារតីផ្សេងៗទៀត”។

        កម្មវិធីលើកតម្កើង “សហគ្រាសដើម្បីពលករ” គឺសំដៅលើកកំពស់ការយល់ ដឹងរបស់សង្គមអំពីការថែទាំឲ្យប្រភពកម្លាំងថ្លៃថ្នូរបំផុតនោះគឺមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ