លោកនាយករដ្ឋមន្ត្រី៖ កងទ័ព Truong Son សកម្ម ច្នៃប្រឌិត ឈ្លាសវៃ ក្លាហាន និងបង្កើតឡើងស្នាដៃវីរភាព

(VOVWORLD) - នារសៀលថ្ងៃទី ១០ ឧសភា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) ខួបលើកទី ៦៥ នៃការបើកផ្លូវលំហូជីមិញ - ទិវាប្រពៃណីកងទ័ព Truong Son (១៩៥៩-២០២៤) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅទស្សនកិច្ចនៅកងពលលេខ ១២ អគ្គក្រុមហ៊ុនសំណង់ Truong Son និងសមាគមប្រពៃណី Truong Son - ផ្លូវលំហូជីមិញ។

លោកនាយករដ្ឋមន្ត្រី៖ កងទ័ព Truong Son សកម្ម ច្នៃប្រឌិត ឈ្លាសវៃ ក្លាហាន និងបង្កើតឡើងស្នាដៃវីរភាព - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅទស្សនាកងពលលេខ ១២ - អគ្គក្រុមហ៊ុនសំណង់ Truong Son និងសមាគមប្រពៃណី Truong Son - ផ្លូវលំហូជីមិញវៀតណាម (រូបថត៖ VOV)

ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះការលះបង់ ការរួមវិភាគទានដ៏ធំធេងរបស់កងទ័ព Truong Son គ្រប់ជំនាន់ក្នុងសង្គ្រាមប្រយុទ្ធដើម្បីសង្គ្រោះប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កងទ័ព Truong Son បានបង្កើតស្នាដៃរឿងព្រេងនិទាន និងវីរភាពក្នុងសតវត្សទី ២០។

លោកនាយករដ្ឋមន្ត្រី៖ កងទ័ព Truong Son សកម្ម ច្នៃប្រឌិត ឈ្លាសវៃ ក្លាហាន និងបង្កើតឡើងស្នាដៃវីរភាព - ảnh 2លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយ ចំពោះការអភិវឌ្ឍអង្គភាពកងពលលេខ១២ - អគ្គក្រុមហ៊ុនសំណង់ Truong Son លើកម្ពស់ មាត្រដ្ឋាន និងលទ្ធផលនៃការអនុវត្តភារកិច្ចនយោបាយ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា កងពលលេខ ១២ បានលើកតម្កើងប្រពៃណីវីរភាពរបស់កងទ័ព Truong Son ដោយអនុវត្តទាំងការងារយោធា ការពារជាតិ ភារកិច្ចអន្តរជាតិ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច បន្តឈរជើងលើទីលំបាក តំបន់ដាច់ស្រយាល់។  លោកនាយករដ្ឋមន្ត្រីបានអះអាងថា លទ្ធផលដែលកងពល លេខ ១២សម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងកិចកិច្ចការពារជាតិ និងសន្តិសុខរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ