លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ផ្លាស់ប្ដូរថ្មីរបៀបធ្វើ កៀរគរធនធានសរុប ប្តេជ្ញាចិត្តសម្រេចគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ ត្រឹមខែមិថុនាឆ្នាំ២០២៤

(VOVWORLD) - បន្ទាប់ពីបានចុះត្រួតពិនិត្យដោយផ្ទាល់នូវគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ KV កាលពីថ្ងៃទី ២៧ ខែមករា នៅព្រឹកថ្ងៃទី ២៨ ខែមករា នៅទីក្រុង Thanh Hoa នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទអនឡាញជំរុញវឌ្ឍនភាពនៃការអនុវត្តគម្រោងខ្សែបញ្ជូន ៥០០ KV សៀគ្វី ៣ ពី Quang Trach (ខេត្ត Quang Binh) ទៅកាន់ Pho Noi (ខេត្ត Hung Yen)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ផ្លាស់ប្ដូរថ្មីរបៀបធ្វើ កៀរគរធនធានសរុប ប្តេជ្ញាចិត្តសម្រេចគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ ត្រឹមខែមិថុនាឆ្នាំ២០២៤ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VOV)

សន្និសីទនេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្តចំនួន ៩ ដែលគម្រោងបានឆ្លងកាត់។ ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា គម្រោងខ្សែបណ្តាញ ៥០០ kV សៀគ្វី ៣ គឺជាគម្រោងដ៏សំខាន់ និងបន្ទាន់ ដែលដើរតួនាទីយ៉ាងសំខាន់ចំពោះសន្តិសុខថាមពលជាតិ ជាពិសេសសម្រាប់តំបន់ភាគខាងជើង។ នេះគឺជាផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល។ ដូច្នេះហើយ ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីរបៀបធ្វើ តាមទិសដៅសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ក្នុងនោះក្រសួង ស្ថាប័ននានា និងសម្ព័ន្ធក្រុមហ៊ុនអគ្គិសនី ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីកៀរគរធនធានមនុស្ស ធនធានសម្ភារៈឲ្យបានអតិបរមា; លើកកំពស់ស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការ ភាពច្នៃប្រឌិត និងអនុវត្តន៍ដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ លោកនាយករដ្ឋមន្ត្រីបានស្នើថា យឺតបំផុតគឺត្រឹមថ្ងៃទី៣០ មិថុនា ត្រូវសម្រេចគម្រោងនេះរួចរាល់។

ដោយស្មារតី “ធ្វើការទាំងក្នុងរយៈពេលបុណ្យតេត” លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកសហភាពការងារវៀតណាមត្រូវក្ដាប់ជាប់ស្ថានភាពរបស់កម្មករ និងកម្មការិនីនៅការដ្ឋានសំណង់ខ្សែបណ្តាញ ៥០០ kV សៀគ្វី ៣ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ដើម្បីយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងទម្រង់សមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ