លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ

(VOVWORLD) - នាយប់ថ្ងៃទី ១១ តុលា យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៤ និង ទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី ៨ ដល់ទី ១១ ខែតុលា។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចាកចេញពីរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៤ និង ទី៤៥។ (រូបថត៖ VNA)

ដោយមានសកម្មភាពពហុភាគី និងទ្វេភាគីប្រមាណ ៦០ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំ បានបញ្ជូនសារសំខាន់ៗជាច្រើនអំពីអាស៊ាន និងអនាគតរបស់អាស៊ាន; អះអាងតួនាទី និងឋានៈរបស់វៀតណាមក្នុងអាស៊ាន។ ទន្ទឹមនឹងនោះ សម្របសម្រួល និងគាំទ្រប្រទេសឡាវ ដើម្បីទទួលជោគជ័យក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៤ តាមនោះពង្រឹងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងដៃគូអាស៊ានជាច្រើន; រួមជាមួយនាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា មានសកម្មភាពដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។

ជាពិសេស លោកនាយករដ្ឋមន្ត្រីបានជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ ឡាវ; នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិង ប្រធានរដ្ឋសភាឡាវ ដើម្បីបន្តពូនជ្រុំទំនាក់ទំនងដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ឲ្យកាន់តែមាននិរន្តរភាព និងស៊ីជម្រៅ។

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់ប្រទេសឡាវ ទទួលបានលទ្ធផលលើគ្រប់ជ្រុងជ្រោយ; បន្តអះអាងគោលនយោបាយកិច្ចការបរទេស ឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគីនិយម; បង្កើនការជឿទុកចិត្ត នាំទំនាក់ទំនងរវាងវៀតណាម និងប្រទេសនានាឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក្នុងតំបន់ និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ