លោកអគ្គលេខាបក្ស តូ ឡឹម៖ ខុទ្ទកាល័យមជ្ឈិមបក្សត្រូវតែជាខួរក្បាលរបស់គណៈកម្មាធិការមជ្ឈិមបក្ស

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំសន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចការងារឆ្នាំ ២០២៥ របស់ខុទ្ទកាល័យមជ្ឈិមបក្ស។

លោកអគ្គលេខាបក្ស តូ ឡឹម៖ ខុទ្ទកាល័យមជ្ឈិមបក្សត្រូវតែជាខួរក្បាលរបស់គណៈកម្មាធិការមជ្ឈិមបក្ស - ảnh 1លោកអគ្គលេខា តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ លោកអគ្គលេខា តូ ឡឹម បានស្នើឲ្យខុទ្ទកាល័យមជ្ឈិមបក្ស ត្រូវតែខិតខំប្រឹងប្រែងដើម្បីពិតជាទីភ្នាក់ងារសេនាធិការជាយុទ្ធសាស្ត្រ សំងាត់ និងជា “ខួរក្បាល” របស់គណៈកម្មាធិការមជ្ឈិមបក្ស ដោយផ្ទាល់ជាការិយាល័យនយោបាយ និងគណៈលេខា ដែលជាទីកន្លែងបង្កើតនិងដាក់ពង្រាយសេចក្ដីសម្រេចសំខាន់របស់បក្ស។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖

“ត្រូវតែច្បាមជាប់នូវភារកិច្ចសំខាន់ៗចំនួន ៣ របស់បក្សក្នុងឆ្នាំ ២០២៥ (បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈិម; ពន្លឿនការអនុវត្តគោលដៅ និងភារកិច្ចនៃ អាណត្តិមហាសន្និបាតលើកទី ១៣; រៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងត្រៀម លក្ខខណ្ឌឱ្យបានល្អដើម្បីរៀបចំមហាសន្និបាតបក្សលើកទី១៤ប្រកបដោយជោគជ័យ)។ ខ្ញុំស្នើឱ្យទីភ្នាក់ងារនានាឆាប់បង្ហើយការបូកសរុប និងការវាយតម្លៃចំពោះការអនុវត្តសេចក្ដីសម្រេចចិត្ត សារាចរណ៍ និងសេចក្តីសន្និដ្ឋាន ចាប់ពីដើមមហាសន្និបាតលើកទី១៣ មក; ផ្សារភ្ជាប់នឹងការពិនិត្យឡើងវិញនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដើម្បីមើលថា តើមានគោលនយោបាយណាដែលមិនទាន់បានអនុវត្តន៍ ដើម្បីផ្ដល់ប្រឹក្សាលើការអនុវត្តក្នុងឆ្នាំចុងក្រោយនៃអាណត្តិមហាសន្និបាត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ