លោក Keitaជាប់ឆ្នោតប្រធានាធិបតី Mali ជាផ្លូវការ
|
ប្រធានាធិបតីថ្មីរបស់ម៉ាលីលោកIbrahim
Boubacar Keita (រូបថតៈ voanews.com) |
(VOVworld)-នាថ្ងៃទី១៥សីហា រដ្ឋាភិបាលម៉ាលីបានប្រកាសថា លោក Ibrahim
Boubacar Keita បានក្លាយទៅជាអ្នកដឹកនាំថ្មីរបស់ប្រទេសនេះ បន្ទាប់ពីទទួលបានការគាំទ្រជាង២លាន៣សែនសន្លឹកឆ្នោត ស្មើនឹងចំនួន ៧៧,៦១%សម្លេង
គាំទ្រ។ បន្ទាប់ពីជ័យជំនះ លោក Keita ប្រកាសថា អាទិភាពដំបូងគឺបង្កើត សន្តិភាពយូអង្វែងជាមួយពួកឧទ្ទាម ជាជន Tuaregបែកខាងជើងរបស់ម៉ាលី ព្រមទាំងលុបបំបាត់អំពើពុករលួយនិងទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
មុននោះ ក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោក Keita បានសន្យាឯកភាព
ប្រទេសម៉ាលី នាំមកនូវសន្តិភាព សន្តិសុខនិងស្តាឡើងវិញកិច្ចចរចារជាមួយ
កម្លាំងទាំងអស់ក្នុងប្រទេសផងដែរ៕