|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping។ (truongtansang.net) |
VOV-នាយប់ថ្ងៃទី២១មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ចើញមកដល់ទីក្រុងហាណូយបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិនតាមសេចក្តីអញ្ចើញរបស់អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping។ ដំណើរទស្សនកិច្ចដែលទទួលបានជោគជ័យសំខាន់ជាច្រើនក្នុងនោះសង្កត់ធ្ងន់ទៅលើការបង្កើនទំនុកទុកចិត្តនយោបាយសហប្រតិបត្តិការជាក់ស្ដែងនិងប្រសិទ្ធភាពរវាងប្រទេស
ទាំងពីរ។ ឆ្លើយសំនួររបស់សារព័ត៌មានក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា៖
“ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋទទួលបានជោគជ័យ។ ដំណើរទស្សកិច្ចបានដាក់ចេញបានសេចក្តីថ្លែងការរួមវៀតណាម-ចិនជាមួយ៨ខ ទន្ទឹមនឹងនោះចុះហត្ថលេខាលើឯកសារចំនួន១០ ក្នុងនោះមានកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តដៃគូរយុទ្ធសាស្ត្រជាមួយចិនក្នុងរយៈពេល៥ឆ្នាំ។”
តាមរដ្ឋមន្ត្រី Pham Binh Minh ថា ក្នុងដំណើរតស្សនកិច្ចលើកនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូររាល់បញ្ហានោស្ថិតស្ថេរពិសេសគឺបញ្ហានៅសមុទ្រខាងកើតផង
ដែរ។
“ភាគីទាំងពីរបានឯកភាពដោះស្រាយបញ្ហានៅសមុទ្រខាងកើតដោយសន្តិវិធី ចរចារនិងគោរពរាល់គោលការណ៍បញ្ជាណែនាំដោះស្រាយបញ្ហានោសមុទ្ររវាង
វៀតណាមនិងចិន គឺជាគោរពច្បាប់អន្តរជាតិអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២។ ភាគីទាំងពីរក៏ឯកភាពអនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត DOC។ ភាគីទាំងពិរក៏បានយល់ព្រមក្នុងឆ្នាំ
នេះអាចដំណើរការពិនិត្យរួមនៅដំបន់ខាងក្រៅច្រកទ្វាឈូងសមុទ្រ Bac Bo ដើម្បីបំរើឲ្យគោលដៅកំណត់ខ័ណ្ឌសីមាឈុងសមុទ្រ Bac Bo ក៏ដូចជាសហប្រតិបត្តិការអភិវឌ្ឍន៍រួមនៅដំបន់នេះ៕”