ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិចិន។

ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិចិន។ - ảnh 1
ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់
សាធារណៈមតិចិន។ (vov.vn)



        VOV-ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិចិន។ នាថ្ងៃទី
​២០​មិថុនា បណ្ដាកាសែតធំៗរបស់ចិនសុទ្ធតែបានចុះផ្សាយរូបថតអំពីពិធីទទួល
ជា​ផ្លូវការប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅមហាសាលប្រជុំ​ប្រជាជនប៉េកាំងក៏ដូចជារូបភាពនិងខ្លឹមសារនៃជំនួបចរចាររវាងប្រធានរដ្ឋនៃ​
ប្រទេសទាំងពីរ។ កាសែតប្រជាជន ជាស្ថាប័នឃោសនារបស់បក្សកុម្មុយនីស្ត
ចិន​បាន​ចុះផ្សាយអត្ថបទសរសេរដកស្រង់ពាក្យរបស់លោកប្រធានរដ្ឋ​ Xi Jinping
បាន​ឲ្យ​ដឹងថា ចិននិងវៀតណាមសុទ្ធតែជាអ្នកជិតខាងភូមិផងសំខាន់និងកិច្ច​សហប្រតិបត្តិការដៃគូរសំខាន់របស់គ្នា។ ក្នុង​ដំណើរការជាង៦០ឆ្នាំនៃទំនាក់
ទំនងនៃ​ប្រទេសទាំងពីរបានបន្សល់ទុកប្រការសំខាន់មួយថា ​ទោះបីជួបនឹង
បញ្ហានិង​ការ​លំបាកណាក៏ដោយភាគីទាំងពីរត្រូវប្តេជ្ញាឈានទៅមុខតាម
គោលមាគ៌ា​សហប្រតិបត្តិការមិត្តភាព។ ទំព័វ៉ែបរបស់ទីភ្នាក់ងារសារព័ត៌មាន
Xinhua បានឲ្យ​ដឹង​ថា ក្នុងបរិយាកាសមិត្តភាពស្មោះត្រង់ អ្នកប្រមុខរដ្ឋទាំងពីររូប
វៀតណាម-ចិន​បាន​ផ្លាស់ប្តូរមតិនិងទទួលបានការយល់ដឹងរួមអំពីការធ្វើឲ្យស៊ី
ជម្រៅថែមទៀត​ទំនាក់​ទំនងសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យ
វៀតណាមចិនក្នុង​សម័យកាលថ្មី។ នោះគឺរក្សាការជួបប្រាស្រ័យជាន់ខ្ពស់បង្កើន
ការបញ្ជាណែនាំ​ចំពោះបណ្ដាបញ្ហាធំៗក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញ
ការជួបប្រាស្រ័យ​រវាងបក្សទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានសកម្ម
អនុវត្តផែនការ​អភិវឌ្ឍន៍​រយៈពេល៥ឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
ដំណាក់កាល​២០១២-២០១៦ ជំរុញពាណិជ្ជកម្មទ្វេភាគីមានកំណើនតុល្យភាព
ស្ថិរភាពខំប្រឹង​ប្រែងដល់ឆ្នាំ២០១៥នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន
៦ម៉ឺនលានដុល្លារអាមេរិក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ