វ៉ាក់សាំងការពារជម្ងឺ Covid-19 របស់វៀតណាមបានបង្កើតអង្គបដិប្រាណ
(VOVWORLD) - តាមវិទ្យាស្ថានពេទ្យយោធាបានឲ្យដឹងថា លទ្ធផលជំហានដំបូងបាន បង្ហាញឲ្យឃើញថា វ៉ាក់សាំង Nano Covax ពិតជាមានសុវត្ថិភាព ដោយ បង្កើតឡើងការឆ្លើយតបភាពស៊ាំយ៉ាងល្អ។
ក្រោយពីត្រូវបានចាក់វ៉ាក់សាំងការពារជម្ងឺ Covid-19 លើកដំបូង ដែល ត្រូវបានស្រាវជ្រាវនិងផលិតដោយអ្នកវិទ្យាសាស្ត្រវៀតណាមមក នៅក្នុង សារពាង្គកាយរបស់អ្នកស្ម័គ្រចិត្តបានកកើតឡើងអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2។
តាមវិទ្យាស្ថានពេទ្យយោធាបានឲ្យដឹងថា លទ្ធផលជំហានដំបូងបាន បង្ហាញឲ្យឃើញថា វ៉ាក់សាំង Nano Covax ពិតជាមានសុវត្ថិភាព ដោយ បង្កើតឡើងការឆ្លើយតបភាពស៊ាំយ៉ាងល្អ។ ក្រុមអ្នកស្រាវជ្រាវនឹងបន្តតាមដាន ស្ថានភាពសុខភាពរបស់អ្នកស្ម័គ្រចិត្តក្នុងរយៈពេលចន្លោះ៦ខែដល់១ឆ្នាំបន្តទៀត ដើម្បីវាយតម្លៃថា បរិមាណអង្គបដិប្រាណមានស្ថិរភាពដែរឬអត់ ហើយ អាចគង់វង្សរយៈពេលប៉ុន្មាន៕